ស្ថានភាពជំងឺរាតត្បាត Covid-19 នៅលើពិភពលោក
(VOVWORLD) - យោងតាមការស្ថិតិរបស់គេហទំព័រ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ២៨ ខែកក្កដា (តាមម៉ោង វៀតណាម) ករណីឆ្លងវីរុស SARS-CoV-2 សរុបនៅទូទាំងពិភពលោកមានចំនួន ១៦.៦២៩.២១២ ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៦៥៥.៨៦៥ នាក់។
បុគ្គលិកពេទ្យបានបញ្ជូនអ្នកជំងឺដែលឆ្លង COVID-19 ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Victoria ក្នុងប្រទេសអូស្ត្រាលីកាលពីថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២០ (រូបថត៖ AFP / TTXVN) |
រហូតមកដល់ពេលនេះ ជំងឺរាតត្បាត Covid-19 បានផ្ទុះឡើងនិងឆ្លងរាល ដាលនៅប្រទេសនិងតំបន់ដែនដីចំនួន ១២៤។ ប្រទេសកូរ៉េខាងជើងគឺជាប្រទេសថ្មីបំផុត (ពោលគឺជាប្រទេសទី ២១៤) ដែលបានប្រកាសជាផ្លូវការអំពីករណីមានលទ្ធផលតេសត្តវិជ្ជមានចំពោះវីរុស SARS-CoV-2 ដំបូងបង្អស់។ ជំងឺរាតត្បាត Covid-19 នៅតែបន្តវិវត្តន៍ដ៏ស្មុគស្មាញនៅក្នុងប្រទេសជាច្រើន ក្នុងនោះមានប្រទេសមួយចំនួនត្រូវប្រឈមមុខនឹងហានិភ័យនៃការផ្ទុះឡើងរលកទី ២ ឬទី ៣ នៃជំងឺឆ្លងដ៏កាចសាហាវនេះផងដែរ។ អគ្គនាយករងអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានព្រមានថាចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងជិតទ្វេដងក្នុងរយៈពេលត្រឹមតែ ៦ សប្តាហ៍កន្លងមកប៉ុណ្ណោះ៕