ស្ថានភាពជំងឺរាតត្បាត Covid-19 នៅវៀតណាមនិងនៅលើពិភពលោក

(VOVWORLD) -  គិតត្រឹមម៉ោង ១ នាថ្ងៃទី ១១ ខែកុម្ភៈ (ម៉ោង UTC) ចំនួនអ្នកឆ្លងវីរុស SARS-CoV-2 សរុបនៅលើពិភពលោកមានចំនួន ១០៧,៨ លាននាក់ ក្នុងនោះមនុស្សជាង ២,៣៦ លាននាក់បានស្លាប់។
ស្ថានភាពជំងឺរាតត្បាត Covid-19 នៅវៀតណាមនិងនៅលើពិភពលោក - ảnh 1បុគ្គលិកពេទ្យនៅមន្ទីរពេទ្យនៅតំបន់ Fountain Valley រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក (រូបថតៈReuters)

បើគិតចាប់ពីម៉ោង ១៨៖ ០០ ថ្ងៃទី ១០ ដល់ម៉ោង ៦៖០០ ព្រឹកថ្ងៃទី ១១ ខែកុម្ភះ វៀតណាមបានកត់ត្រាករណីថ្មីចំនួន ៣១ ករណីថែមទៀតនៅក្នុងប្រទេស ដែលក្នុងនោះទីក្រុងហាណូយ មាន ១ ករណី - នៅខេត្ត Quang Ninh មាន ២ ករណី -   ខេត្ត Hai Duong មាន ២៧ ករណី - ខេត្ត Gia Lai មាន ១ ករណី ។ ករណីទាំងនេះត្រូវបានដាក់នៅដាច់ដោយឡែកកាលពីមុននោះ ហើយទាំងនេះគឺករណី F1 នៃអ្នកជំងឺដែលបានឆ្លងជំងឺកូវីដ១៩។ ដូច្នេះ រហូតដល់ ៦ ម៉ោង នាថ្ងៃទី ១១ ខែកុម្ភៈ    វៀតណាមបានកត់ត្រាចំនួន ១,២៤៦ ករណីដែលឆ្លងជម្ងឺកូវីដ១៩នៅក្នុងប្រទេស។ ចំនួនករណីឆ្លងជំងឺកូវីដ១៩សរុបមានចំនួន ២.១៤០ នាក់។

ទន្ទឹមនឹងនេះដែរ យោងតាមគេហទំព័រ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ នាថ្ងៃទី ១១ ខែកុម្ភៈ (ម៉ោង UTC) ចំនួនអ្នកឆ្លងវីរុស SARS-CoV-2 សរុបនៅលើពិភពលោកមានចំនួន ១០៧,៨ លាននាក់ ក្នុងនោះមនុស្សជាង ២,៣៦ លាននាក់បានស្លាប់។ ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺសហរដ្ឋអាមេរិកដែលបានកត់ត្រាជិត ២៨ លានករណីឆ្លងជំងឺកូវីដ១៩ ខណៈដែលប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ទី ២ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០.៨៧១.០៦០ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ