ស្ថានភាពជំងឺរាតត្បាត កូវីដ ១៩ នៅលើពិភពលោក
(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ឥណ្ឌាបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៩៣ ២១៥ នាក់ ហើយមានអ្នកជំងឺចំនួន ១ ១៤០ នាក់បានស្លាប់។
បុគ្គលិកពេទ្យបានយកសំណាកធ្វើតេស្ត Covid-19 នៅខាងក្រៅផ្សារទំនើបមួយនៅ Chennai ប្រទេសឥណ្ឌា (រូបថតៈ AFP) |
យោងតាមគេហទំព័រស្ថិតិពិភពលោក worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ១៤ ខែកញ្ញា តាមម៉ោង UTC ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ជិត ២៩,២ លាននាក់ ដែលក្នុងនោះមានអ្នកជំងឺជិត ៩២៨ ០០០ នាក់បានស្លាប់។
ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ឥណ្ឌាបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៩៣ ២១៥ នាក់ ហើយមានអ្នកជំងឺចំនួន ១ ១៤០ នាក់បានស្លាប់។ នាបច្ចុប្បន្ន ឥណ្ឌាបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៤ ៨៤៥ ០០៣ នាក់ ពោលគឺឈរលំដាប់ថ្នាក់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកផងដែរ៕