ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ១ ខែមេសា
(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ បន្ទាប់មកគឺប្រេស៊ីល និងឥណ្ឌា ។
គិតត្រឹមព្រឹកថ្ងៃទី ១ ខែមេសា នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១២៩ លាននាក់ ក្នុងនោះមានអ្នកជំងឺចំនួន ២,៨នាក់ត្រូវស្លាប់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ បន្ទាប់មកគឺប្រេស៊ីល និងឥណ្ឌា ។
នៅយប់ថ្ងៃទី ៣១ ខែមីនាក្រសួងសុខាភិបាលរបស់ប្រទេសកម្ពុជាបានប្រកាសអំពីអ្នកជំងឺកូវីដ ១៩ វ័យក្មេងបំផុត (អាយុ ២៨ ឆ្នាំ) ដែលបានស្លាប់នៅរសៀលថ្ងៃដដែល បន្ទាប់ពីបានទទួលការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ - សូវៀតក្នុងរាជធានីភ្នំពេញ។ នេះជាករណីស្លាប់ទី ១៣ ដោយសារជំងឺកូវីដ ១៩ នៅកម្ពុជា។ គិតត្រឹមថ្ងៃទី ៣១ ខែមីនា កម្ពុជាបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២ ៤៤១នាក់ ក្នុងនោះមានករណីឆ្លងជំងឺក្នុងសមាគមចំនួន ១៩១៤ នាក់ ផងដែរ៕