ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២
(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ ដោយមានអ្នកជំងឺសរុបជាង ៦២,៤ លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៨៦១ ១៨០ នាក់ ផងដែរ
ប្រជាជនកំពុងរង់ចាំការធ្វើតេស្តរកកូវីដ ១៩ (រូបថត៖ VNA) |
យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ថ្ងៃទី ១១ មករា ឆ្នាំ ២០២២ (ម៉ោង UTC ) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុប ចំនួន ៣១០ ៦៤៤ ៤៧៥ នាក់ ក្នុងនោះមានអ្នកជំងឺចំនួន ៥ ៥១១ ៦២១ នាក់បានស្លាប់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ ដោយមានអ្នកជំងឺសរុបជាង ៦២,៤ លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៨៦១ ១៨០ នាក់ ផងដែរ៕