ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ១៥ ខែកក្កដា នៅលើពិភពលោក
(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ ដោយមានអ្នកជំងឺជិត ៣៥ លាននាក់ បន្ទាប់មកគឺឥណ្ឌា និងប្រស៊ីល។
សកម្មភាពជួយសង្គ្រោះអ្នកជំងឺកូវីដ ១៩ (រូបថត៖ TTXVN) |
យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ថ្ងៃទី ១៥ ខែកក្កដា (ម៉ោងនៅវៀតណាម) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៨៩ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៤ លាននាក់។
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ ដោយមានអ្នកជំងឺជិត ៣៥ លាននាក់ បន្ទាប់មកគឺឥណ្ឌា និងប្រស៊ីល។
នាបច្ចុប្បន្ននេះ ឥណ្ឌូនេស៊ីគឺជាប្រទេសនាំមុខគេនៅលើពិភពលោក អំពីចំនួនករណីឆ្លងជំងឺកូវីដ ១៩ ក្នុងមួយថ្ងៃ (ជាង ៥ ម៉ឺនករណីក្នុងមួយថ្ងៃ) ហើយជាប្រទេសដែលមានករណីស្លាប់ច្រើនបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ (៦៩ ២១០ ករណី)៕