ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ២៨ ខែមករា
(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។
សកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ TTXVN) |
យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info ថា គិតត្រឹមម៉ោង ១ ថ្ងៃទី ២៨ ខែមករា (ម៉ោង UTC) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបជាង ១០១ លាននាក់ ក្នុងនោះមានអ្នកជំងឺជាង ២,១ លាន នាក់ត្រូវស្លាប់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។
យោងតាមសេចក្តីប្រកាសថ្មីៗបំផុតរបស់អង្គការសុខភាពពិភពលោក (WHO) បានអោយដឹងថាជំងឺរាតត្បាតកូវីដ ១៩ ទម្រង់ថ្មីនៅអង់គ្លេសបានឆ្លងរាលដាលនៅប្រទេសជាង៧០ ខណៈពេលដែលជំងឺរាតត្បាតកូវីដ ១៩ ទម្រង់ថ្មីនៅអាហ្វ្រិកខាងត្បូងបានឆ្លងរាលដាលនៅប្រទេសជាង ៣០ ផងដែរ៕