ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ២៩ ខែតុលា នៅលើពិភពលោក
(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ ដោយមានអ្នកជំងឺសរុបចំនួន ៤៦,៦ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៧៦៣,៧ ពាន់នាក់។
សកម្មភាពចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ (រូបថត៖ VNA) |
យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ថ្ងៃទី ២៩ ខែតុលា (ម៉ោង UTC ) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបមានជាង ២៤៦ លាននាក់ ក្នុងនោះមានអ្នកជំងឺជិត ៥ លាននាក់បានស្លាប់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ ដោយមានអ្នកជំងឺសរុបចំនួន ៤៦,៦ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៧៦៣,៧ ពាន់នាក់។ ឥណ្ឌាបានរកឃើញរណីឆ្លងជំងឺសុរបជាង ៣៤,២ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៤៥៧ ពាន់នាក់។ ចំណែកប្រេស៊ីលបានរកឃើញករណីឆ្លងជំងឺសរុបជាង ២១,៧ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៦០៧ ពាន់នាក់ផងដែរ៕