ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ៤ ខែមិនា

(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ៤ ខែមិនា - ảnh 1សកម្មភាពចាក់វ៉ាក់សាំងបង្ការកូវីដ ១៩  (រូបថត៖ THX / TTXVN)

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info ថា គិតត្រឹមព្រឹកថ្ងៃទី ៤ ខែមិនានៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបជាង ១១៥,៤ លាននាក់ ក្នុងនោះមានអ្នកជំងឺជាង ២,៥ លាននាក់ត្រូវស្លាប់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។

ចំណែកឯនៅកម្ពុជាវិញ ប្រជាជនជាង ១ ម៉ឺននាក់នៅរាជធានីភ្នំពេញត្រូវបានធ្វើចត្តាឡីស័ក និងសម្រាកព្យាបាល ក្នុងបរិបទ ដែលករណីឆ្លងជំងឺកូវីដ ១៩ និងទីតាំងនានា ដែលពាក់ព័ន្ធក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅតែបន្តកើនឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ