ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅលើពិភពលោក
(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាត ដោយមានករណីឆ្លងជំងឺជាង ៤៦ លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៧៦៦ ពាន់នាក់។
ការបញ្ចុះសពអ្នកជំងឺម្នាក់ដែលបានស្លាប់ដោយសារ COVID-19 នៅទីបញ្ចុះសពក្នុងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី (រូបថត៖ AFP/VNA) |
យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ថ្ងៃទី ៣១ ខែតុលា (ម៉ោង UTC ) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុប ជាង ២៤៧ លាននាក់ ក្នុងនោះមានអ្នកជំងឺជាង ៥ លាននាក់បានស្លាប់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាត ដោយមានករណីឆ្លងជំងឺជាង ៤៦ លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៧៦៦ ពាន់នាក់។ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល៕