ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅលើពិភពលោក
(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយមានករណីឆ្លងជំងឺជាង ៥,៨៤ លាននាក់ និងករណីស្លាប់ជាង ១៨០.១០០ នាក់។
(រូបថត៖ TTXVN) |
យោងតាមគេហទំព័រ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ២៣ ខែសីហា (ម៉ោង UTC) ពិភពលោកបានបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបជាង២៣,៣៦ លាននាក់ ក្នុងនោះមានមនុស្សជាង ៨០៧ ៧០០ នាក់បានស្លាប់។ សហរដ្ឋ អាមេរិកនៅតែជាប្រទេសដែល រងផលប៉ះពាល់ខ្លាំងបំផុតដោយមានករណីឆ្លងជំងឺជាង ៥,៨៤ លាននាក់ និងករណីស្លាប់ជាង ១៨០.១០០ នាក់។ បន្ទាប់មកគឺប្រេស៊ីល ដោយមានករណីឆ្លងជំងឺជាង ៣,៥៨ លាននាក់ និងករណីស្លាប់ជាង ១១៤ ២០០ នាក់។ ឥណ្ឌាបានស្ថិតនៅលំដាប់ទី ៣ លើពិភពលោកដោយមានករណីឆ្លងជំងឺជាង ៣ លាននាក់ និងករណីស្លាប់ជាង ៥៦ ៨០០ នាក់៕