ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាម
(VOVWORLD) - វៀតណាមបានព្យាបាលជាសះស្សើយសម្រាប់អ្នកជំងឺកូវីដ ១៩ ចំនួន ១ ១០១ នាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៣៥ នាក់។
(រូបថត៖ ក្រសួងសុខាភិបាល) |
ព្រឹត្តិប័ត្រព័ត៌មាននាវេលាម៉ោង ៦ ព្រឹក ថ្ងៃទី ១៤ ខែវិច្ឆិកា របស់គណៈកម្មាធិការជាតិទទួលបន្ទុកការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានឲ្យដឹងថាវៀតណាមមិនរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីឡើយ។ ពោលគឺវៀតណាមមិនរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍រយៈពេល ៧៣ ថ្ងៃជាប់ៗគ្នា។ វៀតណាមបានព្យាបាលជាសះស្សើយសម្រាប់អ្នកជំងឺកូវីដ ១៩ ចំនួន ១ ១០១ នាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៣៥ នាក់៕