ស្ថានភាពជំ​ងឺ​រាតត្បាត​កូវីដ​១៩​ នៅតែមានភាពស្មុគស្មាញ​នៅកន្លែងជាច្រើន​ដោយ​មាន​ការឆ្លង​រាលដាលយ៉ាងខ្លាំងនៃវី​រុស​បំ​ប្លែង​ថ្មី Omicron

(VOVWORLD) - ពិភពលោកកំពុងឆ្លងកាត់ថ្ងៃចុងក្រោយនៃឆ្នាំ ២០២១ នៅក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ១៩នៅតែមានការវិវត្តដ៏ស្មុគស្មាញ នៅកន្លែងជាច្រើន ដោយមានការឆ្លងរាលដាលយ៉ាងខ្លាំងនៃវីរុសបំប្លែងថ្មី Omicron ។
ស្ថានភាពជំ​ងឺ​រាតត្បាត​កូវីដ​១៩​ នៅតែមានភាពស្មុគស្មាញ​នៅកន្លែងជាច្រើន​ដោយ​មាន​ការឆ្លង​រាលដាលយ៉ាងខ្លាំងនៃវី​រុស​បំ​ប្លែង​ថ្មី Omicron - ảnh 1បុគ្គលិកពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅមន្ទីរពេទ្យនៅ Mississauga រដ្ឋ Ontario ប្រទេសកាណាដា ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១។ (រូបថត៖ THX/TTXVN)

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ព្រឹកថ្ងៃទី៣១ ខែធ្នូ (ម៉ោងUTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ១៩ សរុបចំនួនច្រើនជាង២៨៦,៧លាននាក់ និងមានអ្នកស្លាប់ចំនួនជាង ៥,៤៤ លាននាក់។

ទិន្នន័យស្ថិតិថ្មីបំផុតរបស់ទីភ្នាក់ងារសារព័ត៌មាន AFP (បារាំង) បានបង្ហាញថា ចំនួនករណីឆ្លងកូវីដ១៩ថ្មីប្រចាំថ្ងៃនៅទូទាំងពិភពលោកបានកើនឡើងលើសពី ១លាននាក់ ជាលើកដំបូង ចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើងកាលពីឆ្នាំ២០១៩។ ដូច្នោះហើយ តាមនោះ មានករណីឆ្លងជំងឺថ្មីចំនួនជាង ៧,៣លាននាក់ ត្រូវបានរកឃើញនៅជុំវិញពិភពលោកក្នុងរយៈពេល៧ថ្ងៃកន្លងមក-ស្មើនឹង ១,០៤៥,០០០ករណីក្នុងមួយថ្ងៃ-ជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនៃចំនួនករណីការឆ្លងវីរុសបំប្លែងថ្មី Omicron ។ ជាង ៨៥% នៃករណីឆ្លងថ្មី បានកើតឡើងនៅក្នុងតំបន់ចំនួនពីរដែលរងផលប៉ះពល់យ៉ាងធ្ងន់ធ្ងរដោយ Omicron រួមមានទ្វីបអឺរ៉ុប ដោយមានករណីឆ្លងកូវីដ១៩ថ្មីចំនួន ៤.០២២.០០០ករណី ក្នុងរយៈពេល ៧ ថ្ងៃកន្លងមក កើនឡើង ៣៦% បើប្រៀបធៀបនឹងសប្តាហ៍មុន អាមេរិកនិងកាណាដាដោយមានករណីឆ្លងជំងឺចំនួន ២.២៦៤.០០០នាក់ក្នុងរយៈពេលដូចគ្នានោះ កើនឡើង៨៣% ។ ទន្ទឹមនឹងនោះ ទ្វីបអាស៊ីបានកត់ត្រាករណីឆ្លងកូវីដ១៩ថ្មីចំនួន ២៦៨.០០០ករណី ធ្លាក់ចុះ ១២% បើប្រៀបធៀបនឹងសប្តាហ៍មុន។ អត្រាទទួលមរណភាព ដោយសារកូវីដ៩នៅទូទាំងពិភពលោកបន្តធ្លាក់ចុះ សម្រាប់សប្តាហ៍ចំនួនបីជាប់ៗគ្នាជាមួយនឹងករណីស្លាប់ចំនួន ៦.៤០០នាក់ ដែលបានកត់ត្រាក្នុងសប្តាហ៍កន្លងទៅ ធ្លាក់ចុះ ៦% បើប្រៀបធៀបនឹងសប្តាហ៍មុន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ