ស្ថានភាពជំងឺរាតត្បាតសកល COVID – 19 នៅលើពិភពលោក
(VOVWORLD) - គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ២០ ខែមេសា (ម៉ោងនៅវៀតណាម) នៅលើពិភពលោកមានករណីឆ្លងជំងឺ COVID – 19 សរុបចំនួន ២.៤០៧.២៩៤ នាក់ ហើយមាន ១៦៥.០៤៩ នាក់ស្លាប់។ ជំងឺឆ្លង COVID – 19 បានឆ្លងរាលដាលដល់ប្រទេស និងដែនដីចំនួន ២១០ នៅលើពិភពលោក។
បុគ្គលិកពេទ្យបញ្ជូនអ្នកជម្ងឺ COVID-១៩ ពីរថយន្តសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យនៅទីក្រុងឡុងប្រទេសអង់គ្លេស ( រូបថត៖ AFP / TTXVN) |
យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ២០ ខែមេសា (ម៉ោងនៅវៀតណាម) នៅលើពិភពលោកមានករណីឆ្លងជំងឺ COVID – 19 សរុបចំនួន ២.៤០៧.២៩៤ នាក់ ហើយមាន ១៦៥.០៤៩ នាក់ស្លាប់។ ជំងឺឆ្លង COVID – 19 បានឆ្លងរាលដាលដល់ប្រទេស និងដែនដីចំនួន ២១០ នៅលើពិភពលោក។
សហរដ្ឋអាមេរិកបន្តជាចំណុចកណ្ដាលនៃជំងឺរាតត្បាត ពោលគឺករណីឆ្លងជំងឺ COVID – 19 សរុបមានចំនួន ៧៦៤.៣០៣ នាក់ (ស្រូបយក ៣១% នៃចំនួនអ្នកឆ្លងជំងឺសុរបនៅលើពិភពលោក ) ដែលក្នុងនោះមាន ៤០.៥៤៨ នាក់ស្លាប់។
ជំងឺរាតត្បាត Covid-19 នៅទ្វីបអឺរ៉ុបបានឈានដល់ដំណាក់កាលថ្មីមួយជាផ្លូវការនាថ្ងៃទី ១៩ ខែមេសា ខណៈដែលចំនួនករណីឆ្លងនៅទ្វីបអឺរ៉ុប មានលើសពី ១ លាននាក់ហើយចំនួនអ្នកស្លាប់លើសពី ១០ ម៉ឺននាក់។ អឺរ៉ុបស្រូបយកជិត ៥០% នៃចំនួនអ្នកជំងឺ និងប្រមាណ ៦០% នៃចំនួនអ្នកស្លាប់នៅទូទាំងពិភពលោក។ ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយ សារ Covid-19 នៅអឺរ៉ុប គឺអេស្ប៉ាញ និងអ៊ីតាលី។ អេស្ប៉ាញមានករណីឆ្លង Covid-19 ចំនួន ១៩៨.៦៧៤ នាក់ និង ២០.៤៥៣ នាក់ស្លាប់។ ចំណែកអ៊ីតាលីមានករណីឆ្លងជំងឺចំនួន ១៧៨.៩៧២ នាក់ និង២៣.៦៦០ នាក់ស្លាប់ផងដែរ៕