ស្ថានភាពជំងឺរាតត្បាតសកល Covid-19 នៅលើសកលលោក
(VOVWORLD) - ចាប់ពីម៉ោង ១៨ ៖ ០០ នាថ្ងៃទី ៧ ខែឧសភា ដល់ ម៉ោង ៦ ព្រឹលនាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ វៀតណាមមិនមានករណីឆ្លងជំងឺ COVID-19 ថ្មីណាមួយនោះឡើយ។
រហូតមកដល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លង COVID-19 ចំនួន ២៨៨ ករណីដែលក្នុងនោះមានករណីចំនួន ១៤៨ ករណីមកពីក្រៅប្រទេសត្រូវបានដាក់នៅដាច់ដោយឡែកភ្លាមៗបន្ទាប់ពីបានចូលមកក្នុងប្រទេស រីឯ ១៤០ ករណីទៀតត្រូវបានឆ្លងជំងឺក្នុងសហគមន៍ផងដែរ។
ទន្ទឹមនឹងនេះ ពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 សរុបចំនួន ៣.៩១៣.៣៧៦ ករណី ដែលបង្កជំងឺរលាកផ្លូវដង្ហើម COVID-19 ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧០.៤២០ នាក់។ ជំងឺនេះបានឆ្លងរីករាលដាលដល់ប្រទេសនិងតំបន់ដែនដីចំនួន ២១២។
សហរដ្ឋអាមេរិកនៅតែជាចំណុចកណ្តាលនៃការឆ្លងរាលដាលជំងឺនេះដោយមានករណីឆ្លងចំនួន ១.២៩២.៤១៣ ករណី ។ បន្ទាប់ពីសហរដ្ឋអាមេរិកគឺប្រទេសអេស្ប៉ាញ អ៊ីតាលី អង់គ្លេស រុស្ស៊ី និងបារាំង។
រីឯនៅអាហ្រ្វិកខាងត្បូងវិញ ក្រសួងសុខាភិបាលបានកត់ត្រាថាមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤២៤ នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលធ្វើឲ្យអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៨.២៣២ នាក់៕