ស្ថានភាពជំងឺរាត្បាតកូវីដ ១៩ នៅវៀតណាម
(VOVWORLD) - គិតត្រឹមម៉ោង ១៨ ថ្ងៃទី ៣ ខែតុលា ដល់ម៉ោង ៦ ថ្ងៃទី ៤ ខែតុលា វៀតណាមមិនរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មី ក្នុងសហគមន៍ឡើយ ។
សកម្មភាពពិនិត្យសុខភាព (រូបថត៖ TTXVN) |
នាបច្ចុប្បន្ននេះ វៀតណាមបានរកឃើញករណីឆ្លងជំងឺ កូវីដ ១៩ សរុបចំនួន ១.០៩៦ នាក់។ ដូច្នេះ ក្នុងរយៈពេល ៣២ ថ្ងៃជាប់ៗគ្នា គ្មានករណីឆ្លងជំងឺក្នុងសហគមន៍ឡើយ។ ក្នុងរយៈពេលចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែតុលាអាជ្ញាធរ វៀតណាម ស្ថានទូតវៀតណាមប្រចាំនៅអឺរ៉ុប និងអាហ្វ្រិកនិងក្រុមហ៊ុនអាកាសចរណ៍ជាតិ វៀតណាមបានរួមសហការជាមួយអាជ្ញាធរនៃប្រទេសសាមីដើម្បីរៀបចំជើងហោះហើរ ជូនពលរដ្ឋវៀតណាម ចំនួន ៣៤០ នាក់ ឲ្យវិលត្រឡប់មកកាន់ប្រទេសវិញប្រកបដោយសុវត្ថិភាព។ អ្នកដំណើរនៅលើយន្ដហោះរួមមានក្មេងអាយុក្រោម ១៨ ឆ្នាំ និស្សិតដែលបានបញ្ចប់វគ្គសិក្សា មានទិដ្ឋាការផុតកំណត់ មានការលំបាកក្នុងការស្នាក់នៅដោយសារសាលារៀននិងអន្តេវាសិកដ្ឋានបិទទ្វារ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ មនុស្សដែលមានជំងឺធ្ងន់ធ្ងរ អ្នកមានជំងឺរាំរ៉ៃប្រចាំកាយ អ្នកធ្វើទេសចរណ៍ និងបំពេញការងារដែលត្រូវជាប់គាំង។ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន Van Don មកអ្នកដំណើរទាំងអស់ត្រូវស្ថិតក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រនិងធ្វើចត្តាឡីស័កប្រមូលផ្តុំគ្នា តាមបទប្បញ្ញត្តិ៕