ស្ថានភាពជម្ងឺកូវីដ-១៩នៅវៀតណាមក្នុងថ្ងៃទី២២ កុម្ភៈ

(VOVWORLD) - ក្នុងថ្ងៃទី២២ កុម្ភៈ មានអ្នកជម្ងឺចំនួនជាង១០.៤០០នាក់ត្រូវបានប្រកាសបានជាសះស្បើយ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក មានករណីស្លាប់ដោយកូវីដ-១៩ចំនួន៧៧ករណីបន្ថែមទៀត។

គិតចាប់ពីម៉ោង៤ល្ងាចថ្ងៃទី២១ដល់ម៉ោង៤ល្ងាចថ្ងៃទី២២ ខែកុម្ភៈ វៀតណាមបានកត់ត្រាករណីឆ្លង កូវីដ-១៩ថ្មីក្នុងស្រុកចំនួន៥៥.៨៧១ករណី នៅតាមខេត្ត ក្រុងចំនួន៦២។ រដ្ឋធានីហាណូយជាតំបន់ដែលមានចំនួនករណីឆ្លងកូវីដ-១៩ច្រើនបំផុតក្នុងរយៈពេល២៤ម៉ោង ដោយបានកត់ត្រាករណីឆ្លងថ្មីជាង៦៨០០ករណី។

ក្នុងថ្ងៃទី២២ កុម្ភៈ មានអ្នកជម្ងឺចំនួនជាង១០.៤០០នាក់ត្រូវបានប្រកាសបានជាសះស្បើយ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក មានករណីស្លាប់ដោយកូវីដ-១៩ចំនួន៧៧ករណីបន្ថែមទៀត។

ពាក់ព័ន្ធដល់ការចាក់វ៉ាក់សាំង គិតត្រឹមរសៀលថ្ងៃទី២២ កុម្ភៈ វៀតណាមបានចាក់វ៉ាក់សាំងការពារ កូវីដ-១៩សរុប ១៩២លានដូស។ ខេត្តក្រុងចំនួន៥៩មានអត្រានៃការគ្របដណ្ដប់វ៉ាក់សាំងដូសទី២ ជាង៩០%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ