ស្ថានភាពជម្ងឺកូវីដ-១៩នៅវៀតណាមក្នុងរយៈពេល២៤ម៉ោងកន្លងមក

(VOVWORLD) - គិតត្រឹមពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លង កូវីដ-១៩ដោយវីរុសបំប្លែងថ្មី Omicron ចំនួន២០ករណី ដែលសុទ្ធតែត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកភ្លាមបន្ទាប់ពីចូលមកប្រទេស។

គិតចាប់ពីម៉ោង៤ល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ម៉ោង៤ល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០២២ វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៤.៨៣៥ករណី ក្នុងនោះមានករណីឆ្លងក្នុងស្រុកចំនួន១៤.៨២២ករណី។ គិតត្រឹមពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ដោយវីរុសបំប្លែងថ្មី Omicron ចំនួន២០ករណី ដែលសុទ្ធតែត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកភ្លាមបន្ទាប់ពីចូលមកប្រទេស។

រួមជាមួយការបង្កើនវិធានការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ក្នុងអំឡុងបុណ្យចូលឆ្នាំសកល២០២២នោះ ក្រសួងសុខាភិបាលវៀតណាមក៏បានបញ្ជាណែនាំឲ្យខេត្ត ក្រុងទាំងអស់បង្កើនការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដើម្បីធានាការចាក់វ៉ាក់សាំងដូសមូលដ្ឋានយ៉ាងគ្រប់គ្រាន់ជូនមនុស្សអាយុពី១២ឆ្នាំឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ