ស្ថានភាពជម្ងឺរាតត្បាត Covid-19 នៅវៀតណាមនិងលើពិភពលោក

(VOVWORLD) - វៀតណាមបានឆ្លងកាត់រយៈពេល ៧១ថ្ងៃជាប់ៗគ្នាដែលមិនរកឃើញអ្នកឆ្លងជម្ងឺនៅក្នុងសហគមន៍។

យោងតាមរបាយការណ៍របស់គណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត Covid-19 បានជូនដំណឹងថា ក្នុងថ្ងៃទី១២ វិច្ឆិកា វៀតណាមបន្តមិនកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ថ្មីណាមួយ នៅក្នុងសហគមន៍ឡើយ។ ដូច្នេះហើយ វៀតណាមបានឆ្លងកាត់រយៈពេល ៧១ថ្ងៃជាប់ៗគ្នាដែលមិនរកឃើញអ្នកឆ្លងជម្ងឺនៅក្នុងសហគមន៍។

ក្នុងពេលជាមួយគ្នានោះ យោងតាមគេហទំព័រស្ថិតិ worldometers.info ថា គិតត្រឹមម៉ោង៨ថ្ងៃទី១២ វិច្ឆិកា (ម៉ោងនៅវៀតណាម) ពិភពលោកទាំង មូលបានកត់ត្រាអ្នកឆ្លងវីរុស SARS-CoV-2 សរុបចំនួន ៥២.៤១៨.៤៨២ នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន ១.២៨៨.៧៨៧ នាក់។

ប្រទេសដែលរងការខូចខាតធ្ងន់ធ្ងរបំផុតនៅតែជាសហរដ្ឋអាមេរិក ដោយមានអ្នកឆ្លងជម្ងឺសរុបជាង១០.៧០៥.០០០ នាក់ ជាមួយនឹងករណី ស្លាប់ចំនួន២៤៧.២៩០នាក់។ បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ