ស្ថានភាពជម្ងឺរាតត្បាតកូវីដ ១៩ លើពិភពលោក

(VOVWORLD) - នៅអាស៊ី ឥណ្ឌូនេស៊ីនៅតែជាចំណុចក្ដៅនៃជម្ងឺរាតត្បាត។ គិតត្រឹមបច្ចុប្បន្ននេះ ឥណ្ឌូនេស៊ីជូនដំណឹងថា បានរកឃើញករណីឆ្លងកូវីដ ១៩ ចំនួនជាង២,៩លាននាក់ ក្នុងនោះករណីស្លាប់មានចំនួនជិត៧៥ពាន់នាក់។
ស្ថានភាពជម្ងឺរាតត្បាតកូវីដ ១៩ លើពិភពលោក - ảnh 1បុគ្គលិកពេទ្យព្យាបាលសម្រាប់អ្នកជម្ងឺកូវីដ ១៩ នៅឥណ្ឌូនេស៊ី។ (រូបថត៖ Straits Times)
យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង១ ថ្ងៃទី២១ ខែកក្កដា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ១៩ សរុបជាង ១៩២,២លាននាក់ ក្នុងនោះករណីស្លាប់ចំនួនជាង៤,១លាននាក់។
អាមេរិកនាំមុខពិភពលោកអំពីចំនួនករណីឆ្លងនិងករណីស្លាប់ ដោយមានករណី ឆ្លងកូវីដ ១៩ ជាង៣៥លាននាក់ ក្នុងនោះករណីស្លាប់ជិត៦២៥ពាន់នាក់។ បន្ទាប់មក គឺឥណ្ឌានិងប្រេស៊ីល។
នៅអាស៊ី ឥណ្ឌូនេស៊ីនៅតែជាចំណុចក្ដៅនៃជម្ងឺរាតត្បាត។ គិតត្រឹមបច្ចុប្បន្ននេះ ឥណ្ឌូនេស៊ីជូនដំណឹងថា បានរកឃើញករណីឆ្លងកូវីដ ១៩ ចំនួនជាង២,៩លាននាក់ ក្នុងនោះករណីស្លាប់មានចំនួនជិត៧៥ពាន់នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ