ស្ថានភាពជម្ងឺរាតត្បាតកូវីដ ១៩ លើពិភពលោក

(VOVWORLD) -តាមអង្គការ WHO បានឲ្យដឹងថា ចំនួនករណីឆ្លងកូវីដ ១៩ បានកើន៨០%ក្នុង រយៈពេល៤សប្ដាហ៍កន្លងមកនៅតំបន់សឹងតែទាំងអស់លើពិភពលោក។ 
ស្ថានភាពជម្ងឺរាតត្បាតកូវីដ ១៩ លើពិភពលោក - ảnh 1ប្រជាជនពាក់ម៉ាស់ការពារជម្ងឺកូវីដ ១៩ នៅទីក្រុង Milan ប្រទេសអ៊ីតាលី។ (រូបថត៖ AFP/VNA)
យោងតាមគេហទំព័រ worldometer.info បានធ្វើស្ថិតិថា គិតត្រឹមម៉ោង១និង ៣០នាទីថ្ងៃទី៣១ កក្កដា (ម៉ោង UTC) លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លង វីរុស SARS-CoV-2 ដែលបង្កជម្ងឺកូវីដ ១៩ ចំនួនជិត១៩៨លាននាក់ ក្នុងនោះករណី ស្លាប់មានចំនួនជាង៤,២២លាននាក់។
ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោកបានរកឃើញករណីឆ្លងថ្មីចំនួនជាង ៦៤ម៉ឺននាក់។ អាមេរិកជាប្រទេសដែលមានចំនួនករណីឆ្លងថ្មីច្រើនបំផុតលើពិភព លោក បន្ទាប់មកគឺឥណ្ឌានិងឥណ្ឌូនេស៊ី។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភព លោកក៏បានកត់ត្រាករណីស្លាប់ចំនួន៩២៥០នាក់ ក្នុងនោះប្រេស៊ីលមានចំនួនករណី ស្លាប់ខ្ពស់បំផុតគឺ៨៨៦នាក់ បន្ទាប់មកគឺរុស្ស៊ី ឥណ្ឌានិងអាមេរិក។
តាមអង្គការ WHO បានឲ្យដឹងថា ចំនួនករណីឆ្លងកូវីដ ១៩ បានកើន៨០%ក្នុង រយៈពេល៤សប្ដាហ៍កន្លងមកនៅតំបន់សឹងតែទាំងអស់លើពិភពលោក។ ចំនួនករណី ស្លាប់នៅទ្វីបអាហ្វ្រិក ដែលជាតំបន់មានអត្រាចាក់វ៉ាក់សាំងតែ១,៥%ប៉ុណ្ណោះ បានកើន ៨០%ក្នុងដំណាក់កាលដដែលផងដែរ។ WHO ឲ្យដឹងថា វីរុសបំប្លែង Delta ត្រូវបាន រកឃើញនៅប្រទេសចំនួន១៣២ ក្លាយទៅជាប្រភេទវីរុស SARS-CoV-2 ប្រកបដោយ ប្រជាប្រិយភាពបំផុតលើពិភពលោក។
ក្នុងពេលជាមួយគ្នានោះ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការទប់ស្កាត់រោគរាតត្បាត (CDC) អាមេរិកបានព្រមានថា វីរុសបំប្លែង Delta អាចងាយឆ្លងដូចជម្ងឺអុតស្វាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ