ស្ថានភាពជម្ងឺរាតត្បាតកូវីដ ១៩ លើពិភពលោកគិតត្រឹមព្រឹកថ្ងៃទី១ ខែកក្កដា
(VOVWORLD) - គួរឲ្យកត់សម្គាល់ថា ស្ថានភាពជម្ងឺរាតត្បាតនៅប្រទេសអឺរ៉ុបមួយចំនួន ក្នុងនោះ មានរុស្ស៊ីផង មិនទាន់មានសញ្ញាថយចុះនៅឡើយ។
ព្យាបាលសម្រាប់អ្នកជម្ងឺកូវីដ ១៩ ម្នាក់នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។ (រូបថត៖ AFP/VNA) |
យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង ១ ថ្ងៃទី១ ខែកក្កដា (ម៉ោង UTC) លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ ១៩ សរុបជិត១៨៣លាននាក់ ក្នុងនោះករណីស្លាប់ជាង៣,៩៦លាននាក់។
អាមេរិកនៅតែនាំមុខគេដោយមានចំនួនករណីឆ្លងកូវីដ ១៩ ជាង៣៤,៥លាន នាក់ និងករណីស្លាប់ជាង៦២០ពាន់នាក់។ បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល។
គួរឲ្យកត់សម្គាល់ថា ស្ថានភាពជម្ងឺរាតត្បាតនៅប្រទេសអឺរ៉ុបមួយចំនួន ក្នុងនោះ មានរុស្ស៊ីផង មិនទាន់មានសញ្ញាថយចុះនៅឡើយ។ តាមនោះរុស្ស៊ីបន្តបង្កើតកំណត់ ត្រាថ្មីក្នុងថ្ងៃទី២ជាបន្តបន្ទាប់អំពីចំនួនករណីស្លាប់ថ្មី ដោយមានករណីស្លាប់ជិត៦៧០ នាក់ក្នុងរយៈពេល២៤ម៉ោងកន្លងមក និងករណីឆ្លងថ្មីជាង២០,៦ពាន់នាក់ នាំឲ្យចំនួន ករណីឆ្លងកូវីដ ១៩ សរុបនៅប្រទេសនេះឡើងដល់ទៅ៥,៥លាននាក់។
ពាក់ព័ន្ធដល់បញ្ហាវ៉ាក់សាំងវិញ ធនាគារពិភពលោក (WB) បានប្រកាសថា នឹង បង្កើនថវិកាគាំទ្រវ៉ាក់សាំងបង្ការកូវីដ ១៩ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ពី៨ពាន់លាន ដុល្លាអាមេរិកឡើង២០ពាន់លានដុល្លាអាមេរិក៕