ស្ថានភាពជម្ងឺរាតត្បាតកូវីដ-១៩នៅវៀតណាម

(VOVWORLD) - តំបន់ចំនួន២ដែលមានចំនួនករណីឆ្លងកូវីដ ១៩ ច្រើនបំផុតនៅតែជាទីក្រុងហូជីមិញ (៤.០៤៦នាក់) និងខេត្ត Binh Duong (៣.៦២៩នាក់)។

ក្រសួងសុខាភិបាលជូនដំណឹងថា ចាប់ពីម៉ោង១៧ថ្ងៃទី២៤ដល់ម៉ោង១៧ថ្ងៃទី២៥ ខែកញ្ញា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន៩.៧០៦នាក់នៅតាមខេត្ត ក្រុងចំនួន៣៤ រួមមានករណីនាំចូលចំនួន២៤នាក់និងករណីក្នុងស្រុកចំនួន៩.៦៨២នាក់។ តំបន់ចំនួន២ដែលមានចំនួនករណីឆ្លងកូវីដ ១៩ ច្រើនបំផុតនៅតែជាទីក្រុងហូជីមិញ (៤.០៤៦នាក់) និងខេត្ត Binh Duong (៣.៦២៩ នាក់)។ ក្នុងថ្ងៃទី២៥ ខែកញ្ញា មានអ្នកជម្ងឺកូវីដ ១៩ ចំនួន១០.៥៩០នាក់ត្រូវបានប្រកាសបានជាសះស្បើយ ខណៈដែលករណីស្លាប់មានចំនួន១៨០នាក់ ដោយឡែកទីក្រុងហូជីមិញមានករណីស្លាប់ចំនួន ១២៣នាក់។ គិតត្រឹមពេលនេះ ចំនួនករណីស្លាប់សរុបដោយសារជម្ងឺកូវីដ ១៩ នៅវៀតណាគឺ ១៨.៤០០នាក់។

នាបច្ចុប្បន្ន មានខេត្ត ក្រុងចំនួន១៦/៦៣ បានឆ្លងកាត់រយៈពេល១៤ថ្ងៃជាប់ៗគ្នាដោយមិនរកឃើញករណីឆ្លងថ្មីក្នុងសហគមន៍ឡើយ។ ចំនួនវ៉ាក់សាំងបង្ការកូវីដ ១៩ ត្រូវបានចាក់នៅវៀតណាមគឺជិត៣៧លាន៦សែនដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ