ស្ថានភាពជម្ងឺរាតត្បាតកូវីដ-១៩នៅវៀតណាមក្នុងថ្ងៃទី២៤ តុលា

(VOVWORLD) - យោងតាមការសង្ខេបរបស់ក្រសួងសុខាភិបាល បច្ចុប្បន្ននេះ លើទូទាំងប្រទេសមានខេត្ត ក្រុងចំនួន២២ ដែលស្ថិតនៅកម្រិត ពណ៌ខៀវ ដែលជាកម្រិតធម្មតាបែបគន្លងថ្មី; ខេត្តក្រុងចំនួន៤១ ស្ថិតនៅកម្រិតពណ៌លឿង ហើយគ្មានខេត្តក្រុងណាមួយស្ថិតនៅកម្រិតពណ៌ក្រូចឬក្រហមឡើយ។ 

គិតចាប់ពីម៉ោង៥ល្ងាចថ្ងៃទី២៣ដល់ម៉ោង៥ល្ងាចថ្ងៃទី២៤ តុលា វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីក្នុងប្រទេសចំនួន៤.០២៨នាក់នៅតាមខេត្តក្រុងចំនួន៤៧។ ក្នុងថ្ងៃទី២៤ តុលា មានអ្នកជម្ងឺចំនួន១.៣១៤នាក់បន្ថែមទៀតត្រូវបានប្រកាសបានជាសះស្បើយ ខណៈដែលមានអ្នកស្លាប់ចំនួន៥៣នាក់។

យោងតាមការសង្ខេបរបស់ក្រសួងសុខាភិបាល បច្ចុប្បន្ននេះ លើទូទាំងប្រទេសមានខេត្ត ក្រុងចំនួន ២២ ដែលស្ថិតនៅកម្រិតពណ៌ខៀវ ដែលជាកម្រិតធម្មតាបែបគន្លងថ្មី; ខេត្តក្រុងចំនួន៤១ ស្ថិតនៅកម្រិតពណ៌លឿង ហើយគ្មានខេត្តក្រុងណាមួយស្ថិតនៅកម្រិតពណ៌ក្រូចឬក្រហមឡើយ។

ក្រសួងសុខាភិបាលវាយតម្លៃថា ក្រោយរយៈពេល២ឆ្នាំប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ វៀតណាមសម្រេចបានលទ្ធផលសំខាន់ជាច្រើនក្នុងការងារបង្ការទប់ស្កាត់ការរីករាលដាល។ រហូតមកដល់ពេលនេះ ជម្ងឺរាតត្បាតត្រូវបានគ្រប់គ្រងជាស្ថាពរ ចំនួនករណីឆ្លងនិងករណីស្លាប់នាពេលកន្លងមកមានការថយចុះជាបន្តបន្ទាប់។ ជីវភាពរស់នៅកំពុងវិលត្រឡប់ទៅរកស្ថានការណ៍ធម្មតាបែបគន្លងថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ