ស្ថានភាពជំវិញបដិវត្តន៍នយោបាយនៅប្រទេសស៊ូដង់
(VOVWORLD) - នាថ្ងៃទី ១២ ខែមេសា រដ្ឋមន្រ្តីក្រសួងការពារជាតិស៊ូដង់ លោក Awad Ibn Auf បានប្រកាសលាលែងពីដំណែងប្រមុខក្រុមប្រឹក្សាយោធាអន្តរកាលររបស់ប្រទេសនេះ។
ប្រធានាធិបតីស៊ូដង់លោក Omar Al Bashir |
សកម្មភាពនេះបានប្រព្រឹត្តទៅក្នងរយៈពេល ១ ថ្ងៃបន្ទាប់ពីប្រធានាធិបតី Omar Al Bashir ត្រូវបានទម្លាក់ពីតំណែង។ លោក Auf បានឲ្យដឹងថាឧត្តមសេនីយ៍ទោ Abdel Fattah Abdelrahman Burhan នឹងក្លាយជាថ្នាក់ដឹកនាំថ្មីនៃក្រុមប្រឹក្សាយោធាអន្តរកាលនេះ។ ក្នុងថ្ងៃដដែលនេះ ប្រធានគណៈកម្មាធិការនយោបាយនៃក្រុមប្រឹក្សាយោធាអន្តរកាលស៊ូដង់ លោក Omar Zeinalabdin បានឲ្យដឹងថាប្រធានាធិបតី Omar Al Bashir នឹងមិនត្រូវបានបញ្ជូនទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ទេ ដរាបណាក្រុមប្រឹក្សានេះនៅតែកាន់អំណាចនៅប្រទេសស៊ូដង់។ លោកក៏បានសង្កត់ធ្ងន់ថាមានលទ្ធភាពដែលលោក Omar Al Bashir អាចត្រូវបានកាត់ទោសនៅក្នុងប្រទេស។ មុននេះតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនលោក Omar Al Bashir ពីបទឧក្រិដ្ឋកម្មសង្រ្គាមដែលបណ្តាលឲ្យមនុស្សប្រមាណ ៣00.000 នាក់ត្រូវបានស្លាប់នៅក្នុងជម្លោះ នៅតំបន់ DARFUR ខាងលិចប្រទេសស៊ូដង់នាឆ្នាំ ២០០៣ ផងដែរ៕