ស្ថានភាពដ៍ស្មុគស្មាញនៅតែកើតមានឡើងនៅប្រទេសអ៊ុយក្រែនខាងកើត-ត្បូង

ស្ថានភាពដ៍ស្មុគស្មាញនៅតែកើតមានឡើងនៅប្រទេសអ៊ុយក្រែនខាងកើត-ត្បូង - ảnh 1
កងទ័ពចំណាលអ៊ុយក្រែននៅទីក្រុងSlavyanskនាថ្ងៃទី២៤មេសា
(រូបថត៖AFP/TTXVN)


(VOVworld)-នាថ្ងៃទី៤ឧសភា ប្រធានាធិបតីបណ្តោះអាសន្នរបស់អ៊ុយក្រែនលោក
Aleksander Turchinov បានទទួលស្គាល់ថា ស្ថានភាពនៅទីក្រុង Donetsk និងទីក្រុង
Lugansk គឺខុសប្លែកពីបណ្តាតំបន់ផ្សេងទៀតរបស់អ៊ុយក្រែន។ ប្រជាជននៅតំបន់
ពោលខាងលើសុទ្ធតែគាំទ្ររុស្ស៊ីនិងកងកម្លាំងការពារច្បាប់ នៅតំបន់ចំនួន២នេះក៏
សុទ្ធតែមានមនោសញ្ចេតនាដ៏ល្អជាមួយបាតុករ។ ក្នុងថ្ងៃ ដ៏ដែល នាយករដ្ឋមន្រ្តី
បណ្តោះអាសន្នអ៊ុយក្រែន លោក Arseniy Yatsenyuk បានសន្យាថា នឹងអនុវត្តន៍
ការកែទម្រង់រដ្ឋធម្មនុញ្ញ ក្នុងនោះមានការបែងចែកសិទ្ធ អំណាចសម្រាប់តំបន់
នានា ព្រមទាំងធានថានឹងធានាអំពីការប្រើប្រាស់ភាសា​រុស្ស៊ី។ នាថ្ងៃទី៤ឧសភា
នៅទីក្រុង Odessa បានប្រព្រឹត្តទៅការធ្វើបាតុកម្មទ្រង់ ទ្រាយធំសំដៅប្រឆាំងជំ
ទាស់រាល់សកម្មភាពយោធារបស់រដ្ឋអំណាចជាបណ្តោះ អាសន្នអ៊ុយក្រែន និងទាមទាឲ្យដោះលេងបាតុករចំនួន១០០នាក់ដែលត្រូវ ចាប់ខ្លួនមុននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ