ស្ថានភាពថ្មីដែលទាក់ទងនឹងការផ្ទុះគ្រាប់បែកនៅប្រទេសស្រីលង្កា

(VOVWORLD) - មជ្ឈដ្ឋានមន្រ្តីស្រីលង្កាបានជូនដំណឹងថា គិតត្រឹមដល់ថ្ងៃទី ២៤ ខែមេសា កងកម្លាំងសមត្ថកិច្ចនៃប្រទេសនេះបានចាប់ខ្លួនជនសង្ស័យជាង ១០០ នាក់ ពាក់ព័ន្ធនឹងការបំផ្ទុះជាបន្តបន្ទាប់ក្នុងរយៈ ៣ ថ្ងៃមុននោះ ដែលបានបណ្តាលឲ្យមនុស្សចំនួន ៣៥៩ នាក់ត្រូវបានស្លាប់ និង ៥០០ នាក់ទៀតរងរបួស។
ស្ថានភាពថ្មីដែលទាក់ទងនឹងការផ្ទុះគ្រាប់បែកនៅប្រទេសស្រីលង្កា - ảnh 1ទិដ្ឋាភាពនៃការការផ្ទុះគ្រាប់បែកនៅប្រទេសស្រីលង្កា

តាមរយៈការស៊ើបអង្កេតនេះបានសរឲ្យឃើញថាមានមុខសញ្ញាដែលបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ៩ នាក់ ហើយបានកំណត់អត្តសញ្ញាណចំនួន ៨ នាក់រួចហើយ ។ នាបច្ចុប្បន្ន កងកម្លាំងសមត្ថកិច្ចនៅតែកំពុងប្រតិបត្តិយុទ្ធនាការតាមចាប់ខ្លួន និងត្រួតពិនិត្យយ៉ាងដិតដល់នៅតំបន់ ដែលមានប្រជាជនកាន់សាសនាឥស្លាមផងដែរ។ ទន្ទឹមនឹងនេះដែរ ស្ថានទូតអាមេរិកប្រចាំនៅស្រីលង្កាបានឲ្យដឹងថា ភ្នាក់ងារស្នងការស៊ើបអង្កេតនៃសហរដ្ឋអាមេរិកបានទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍នេះ ដើម្បីជួយឧបត្ថម្ភក្នុងកាស៊ើបអង្កេតនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ