ស្ថានភាពនៃជំងឺរាតត្បាត COVID-19 នៅប្រទេសមួយចំនួននៅលើពិភពលោក

(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ ខែមីនា គណៈកម្មការសុខាភិបាលជាតិនៃប្រទេសចិន បានឲ្យដឹងថា មានករណីឆ្លងជម្ងឺ COVID -19 ចំនួន ៥៥ ករណីថ្មីទៀត នៅចិនដីគោក ក្នុងនោះមាន ៥៤ ករណីត្រូវបានចូលប្រទេសនេះពីបរទេសហើយមានករណីមួយទៀតជាអ្នកស្រុកនៅខេត្ត Zhejieng ផង ដែរ។ 
ស្ថានភាពនៃជំងឺរាតត្បាត COVID-19 នៅប្រទេសមួយចំនួននៅលើពិភពលោក - ảnh 1 អ្នកជំងឺ COVID-១៩ ម្នាក់នៅ Manhattan នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក  (រូបថត៖ Reuters)

នេះជាករណីក្នុងស្រុកដំបូងនៅចិនដីគោកក្រោយរយៈពេល ៣ ថ្ងៃដោយគ្មានករណីឆ្លងថ្មីណាមួយ ដែលត្រូវបានរាយការណ៍ផងដែរ។ទន្ទឹមនឹងនេះយោងតាមតួរលេខស្ថិតិរបស់ស្ថាប័នគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូង (KCDC) បានបង្ហាញថា គិតត្រឹមដល់ថ្ងៃ ២៦ ខែមីនា មានករណី ឆ្លងជម្ងឺ Covid -19 ចំនួន ៩១ ករណីថ្មីនៅក្នុងប្រទេសនេះដែលនាំឲ្យចំនួនអ្នកឆ្លងកើនឡើងដល់ ៩.៣៣២ នាក់ និងអ្នកស្លាប់មានចំនួន ១៣៩ នាក់ផងដែរ។

រីឯនៅប្រទេសព័រទុយហ្កាល់វិញ អជ្ញាធរមានសមត្ថកិច្ចនៅប្រទេសនេះបាន ដំឡើងកំរិតព្រមាននិងទប់ទល់នឹងជម្ងឺរលាកផ្លូវដង្ហើម COVID-19 ឡើងកម្រិត ទី៣ ដែលជាកំរិតខ្ពស់បំផុតនៅប្រទេសនេះតែម្តង។

ម៉្យាងវិញទៀត អគ្គលេខាធិការអ.ស.ប លោក Antonio Guterres កាលពីថ្ងៃទី ២៦ ខែមីនាបានស្នើថាក្រុម G20 ត្រៀមខ្លួនជាស្រេចដើម្បីរៀបចំ“ ផែនការគ្រា   សង្គ្រាម” ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជម្ងឺ COVID-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ