ស្ថានភាពនៃជំងឺរាតត្បាតកូវីដ ១៩ នៅលើពិភពលោក
(VOVWORLD) - បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺនេះដោយមានអ្នកជំងឺចំនួន ៥.៥៥៦.៦៣២ នាក់ និងអ្នកស្លាប់ចំនួន ១៧៣.១២៨ នាក់។
កន្លែងធ្វើតេស្តជំងឺកូវីដ ១៩ នៅញូវដេលី ប្រទេសឥណ្ឌា (រូបថត៖ THX / TTXVN) |
យោងតាមតួរលេខស្ថិតិរបស់គេហ ទំព័រ worldometers.info គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ១៧ ខែសីហា (ម៉ោងអន្ដរជាតិ UTC) ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២១.៨១៧.៦៨២ នាក់ ក្នុងនោះមានអ្នកជំងឺចំនូន ៧៧២.៧៥១ នាក់បានស្លាប់។
បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺនេះដោយមានអ្នកជំងឺចំនួន ៥.៥៥៦.៦៣២ នាក់ និងអ្នកស្លាប់ចំនួន ១៧៣.១២៨ នាក់។ ប្រទេសដទៃទៀតដែលមានអ្នកជំងឺ កូវីដ ១៩ ច្រើន គឺប្រេស៊ីល ឥណ្ឌា និងរុស្ស៊ី៕