សា្ថនភាពនៃជម្ងឺរាតត្បាត COVID-19 នៅលើពិភពលោក

(VOVWORLD) -  គិតមកដល់ត្រឹមព្រឹកថ្ងៃទី ២៣ ខែមិនា ជំងឺរាតត្បាត COVID-19 បានរីករាលដាលនៅប្រទេសនិងដែនដីចំនួន ១៩២។
សា្ថនភាពនៃជម្ងឺរាតត្បាត COVID-19 នៅលើពិភពលោក - ảnh 1មនុស្សជាង ៣១៧.០០០ នាក់នៅទូទាំងពិភពលោកបានឆ្លងវីរុស SARS-CoV-2 (រូបថត៖ TTXVN)

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ មានអ្នកស្លាប់ចំនួន ១.៥៩៨ នាក់ទៀត និងអ្នកឆ្លងថ្មីចំនួន ៣០.៣៦៧ នាក់ ដែលធ្វើអោយចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ជាង ៣៣៥.៤០៣ នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៤.៦១១ នាក់។ ប៉ុន្តែមានមនុស្សចំនួន ៩៧.៦៣៦ នាក់ បានទទួលការព្យាបាលជាសះស្បើយផងដែរ ។

នៅអឺរ៉ុប ចំនួនករណីឆ្លងជំងឺ COVID-19  សរុបបានកើនឡើងដល់ជាង ១៥ ម៉ឺនករណី។ ជាក់ស្តែង នៅប្រទេសអ៊ីតាលីមានអ្នកឆ្លងជំងឺសរុបចំនួន ៥៩.១៣៨ នាក់ ក្នុងនោះ មានអ្នកស្លាប់ចំនួន ៥.៤៧៦ នាក់ ដែលស្រូបយក ៣៨,៣% នៃចំនួនអ្នកស្លាប់សរុបដោយជំងឺ COVID-19 នៅទូទាំងពិភពលោក។

នៅសហរដ្ឋអាមេរិកវិញ នារសៀលថ្ងៃទី ២២ ខែមីនា ប្រធានាធិបតីអាមេរិក លោក Donald Trump និងសមាជិកនៃក្រុមការងារពិសេសទទួលបន្ទុកការងារបង្ការនិងប្រយុទ្ធប្រឆាំងនឹងវីរុស Sars - Cov-2 បានរៀបចំសន្និសិទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយការធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីៗបំផុតអំពីជំងឺរាតត្បាត COVID-19 ផងដែរ។

លោក Donald Trump បានបញ្ជាឲ្យដាក់ពង្រាយមណ្ឌលសុខភាពជាបន្ទាន់ដែលផ្ទុកគ្រែចំនួន ៤០០០ គ្រឿង នៅតាមកន្លែងដែលផ្ទុះជំងឺរាតត្បាត COVID-19  នៅទូទាំងសហរដ្ឋអាមេរិកផងដែរ។ គិតត្រឹមថ្ងៃទី ២៣ ខែមីនា សហរដ្ឋអាមេរិកបានក្លាយជាប្រទេសទី៣ដែលមានអ្នកឆ្លងជម្ងឺ COVID-19  ច្រើនបំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លងចំនួន ៣២.៣៥៦ ក្នុងនោះមានអ្នកស្លាប់ចំនួន ៤១៤ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ