ស្ថានភាពនៅតំបន់មជ្ឈឹមបូព៌ាកាន់តែតានតឹង

(VOVWORLD) -ខណៈដែលអ៊ីរ៉ង់បានអះអាងថា នឹងការពារទឹកដីចំពោះរាល់ការវាយប្រហារ ហើយអាមេរិកក៏បានប្រមានថា ប្រទេសខ្លួនបានលុបចោល យុទ្ធនាការវាយប្រហារតាមជើងអាកាស លើគោលដៅអ៊ីរ៉ង់។ប្រទេសជាច្រើនបានឡើងសម្លេងសម្តែងការព្រួយបារម្ភហើយបានអំពាវនាវដល់ភាគីនានាអត់ធ្មត់។ 
ស្ថានភាពនៅតំបន់មជ្ឈឹមបូព៌ាកាន់តែតានតឹង - ảnh 1 អ៊ីរ៉ង់បានបង្ហាញនូវកំទេចកំទីយន្តហោះអាមេរិក

ស្ថានភាពតានរឹងរវាងអាមេរិក និង អ៊ីរ៉ង់ កាន់តែកើនឡើង បន្ទាប់ពីប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះអាមេរិកគ្មានមនុស្សបើករបស់អាមេរិកកាលពីថ្ងៃទី ២០ ខែមិថុនា ដោយសាររំលោភលើដែនអាកាស។ ខណៈដែលអ៊ីរ៉ង់បានអះអាងថា នឹងការពារទឹកដីចំពោះរាល់ការវាយប្រហារ ហើយអាមេរិកក៏បានប្រមានថា ប្រទេសខ្លួនបានលុបចោល យុទ្ធនាការវាយប្រហារតាមជើងអាកាស លើគោលដៅអ៊ីរ៉ង់។ប្រទេសជាច្រើនបានឡើងសម្លេងសម្តែងការព្រួយបារម្ភហើយបានអំពាវនាវដល់ភាគីនានាអត់ធ្មត់។ នាថ្ងៃទី ២២ ខែមិថុនា អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Stephane Dujarric បាននិយាយថាសារលិខិតរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលផ្ញើទៅកាន់ភាគីទាក់ទិននានា គឺបញ្ចៀសរាល់សកម្មភាពដែលអាចបង្កើនភាពតានតឹង។ ថ្នាក់ដឹកនាំ បណ្ដាប្រទេសអឺរ៉ុប ក៏បានអំពាវនាវឲ្យភាគីទាំងពីរបញ្ជៀសការប្រឈមមុខដាក់គ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ