ស្ថានភាពនយោបាយនៅកម្ពុជាបន្ទាប់ពីការបោះឆ្នោតរដ្ឋសភានីតិកាលទី ៥

ស្ថានភាពនយោបាយនៅកម្ពុជាបន្ទាប់ពីការបោះឆ្នោតរដ្ឋសភានីតិកាលទី ៥ - ảnh 1
ព្រះមហាក្សត្រ កម្ពុជា នរោត្តម សីហមុនី (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១១ កញ្ញា ថ្នាក់ដឹកនាំនៃគណៈបក្សចំនួន ២ ធំបំផុតនៅ កម្ពុជាបានចូលរួមពិធីទទួលព្រះរាជ្យដំណើរវិលត្រឡប់មកប្រទេសវិញរបស់
ព្រះមហាក្សត្រ កម្ពុជា នរោត្តម សីហមុនី បន្ទាប់ពីរយៈពេលពិនិត្យព្រះរាជ្យ
សុខភាពនៅចិន។ ព្រះរាជ្យដំណើរវិលត្រឡប់មកប្រទេសវិញរបស់ព្រះមហា
ក្សត្រ នរោត្តម សីហមុនី ទទួលបានការយកចិត្តទុកដាក់ពិសេសរបស់មជ្ឈដ្ឋាន
អ្នកឃ្លាំមើលនិង ប្រជាជនកម្ពុជា ក្នុងកាលៈទេសៈ ស្ថានភាពនយោបាយនៅ
កម្ពុជាកំពុងប្រឈមមុខនឹងអស្ថិរភាពដោយការខ្វែងគំនិតក្នុងការបោះឆ្នោត
រដ្ឋសភាកម្ពុជា នីតិកាល ទី ៥។ នាបច្ចុប្បន្ន គណៈបក្សសង្គ្រោះជាតិ CNRP
នៅបដិសេធ លទ្ធផលនៃ ការបោះឆ្នោតដែលគណៈកម្មាធិការជាតិរៀបចំការ
បោះឆ្នោតកម្ពុជា (NEC) បាន ប្រកាស។ ក្នុងពេលនោះ គណៈបក្សប្រជាជន
កម្ពុជា CPP បានប្រកាសនឹង ការពារលទ្ធផលនៃការបោះឆ្នោត ហើយត្រៀម
ខ្លួនជាស្រេចអនុត្តបណ្ដាសកម្មភាពនៃ រដ្ឋសភាថ្មី ទោះបីជា CNRP​ មិនចូលរួម
ក៏ដោយ។ ប្រជាជនកម្ពុជាសង្ឃឹមថា៖ ដោយ តួនាទីដឹកនាំកំពូលរបស់ខ្លួនព្រះ
មហាក្សត្រនឹងមានការជះឥទ្ធិពលសកម្មដើម្បី ដោះស្រាយការខ្វែងគំនិតរវាង
CPP និង CNRP។ តាមគំរោង ព្រះមហាក្សត្រនឹងកោះកិច្ចប្រជុំលើកទី ១ របស់
រដ្ឋសភាកម្ពុជា នាថ្ងៃទី ២៣ កញ្ញា ខាងមុខ។

ក្រុមប្រឹក្សាររដ្ឋធម្មនុញ្ញកម្ពុជាបានចេញសេចក្តីថ្លែងការ នាថ្ងៃទី ១២ កញ្ញា បាន
ឲ្យដឹងថា៖ បណ្ដាការបណ្តឹងតវ៉ាទាក់ទិនដល់ការបោះឆ្នោតរដ្ឋសភានីតិកាល
ទី​ ៥ ត្រូវបានដោះស្រាយឲ្យចប់ ព្រមតាំង នឹងមានសកម្មភាពតឹងរឹងចំពោះមុខ សញ្ញាណាដែលមិនប្រតិកម្មតាមសាលក្រមនេះ។ បណ្ដាសេចក្តីសម្រេចចិត្ត
របស់ ក្រុមប្រឹក្សាររដ្ឋធម្មនុញ្ញកម្ពុជាមានប្រសិទ្ធិភាពខ្ពស់និងមិនអាចប្រកែក
បាន។ នាថ្ងៃដ៏ដែល គណៈបក្ស CNRP បានជូនពាក្យប្តឹងតវ៉ាបណ្ដាមន្ត្រីនៃ
គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតកម្ពុជាអំពីបទ “បោកបញ្ឆោតប្រ
ជាជន” ក្នុងការបោះឆ្នោត រដ្ឋសភានីតិកាលទី ៥។ រីឯខ្លួនវិញ ប្រធាន NEC
បានអះអាងថា៖ NEC មិនរំលោភ ច្បាប់ណាមួយក្នុងក្របខ័ណ្ឌអំណាច
របស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ