ស្ថានភាពនៅលីប៊ីមានគ្រោះអាសន្នអាក្រក់ទៅក្រោយពីកិច្ចព្រមព្រៀងនយោបាយឆ្នាំ២០១៥ផុតកំណត់
(VOVWORLD) - ឧត្តមសេនីយ៍ Khalifa Haftar មេបញ្ជាការកងទ័ព
ប៉ែកខាងកើតលីប៊ី បាន ព្រមានថា លីប៊ីកំពុងឈានចូលដំណាក់កាល
គ្រោះថ្នាក់ថ្មី ក្រោយពីកិច្ចព្រម ព្រៀងនយោបាយដែលត្រូវបានចុះ
ហត្ថលេខាកាលពីឆ្នាំ២០១៥ក្រោមការគាំពារ របស់អ.ស.បនោះ
ផុតកំណត់នាថ្ងៃទី១៧ធ្នូ។
ទីក្រុង Sirte របស់លីប៊ី ត្រូវបំផ្លិចបំផ្លាញដោយការប៉ះទង្គិចគ្នា (រូបថត៖ Reuters)
|
ថ្លែងមតិលើទូរទស្សន៍ ឧត្តម សេនីយ៍ Khalifa Haftar សង្កត់ធ្ងន់ថា អាណត្តិរបស់រដ្ឋាភិបាលគាំទ្រ
ដោយ អ.ស.បនៅលីប៊ី បានបញ្ចប់ហើយ ក្រោយពីកិច្ចព្រមព្រៀងនយោបាយពោលខាង លើ
ផុតកំណត់។ លីប៊ីកំពុងវិលត្រឡប់ទៅដំណាក់កាលគ្រោះថ្នាក់ ដែលអាចនាំ ទៅស្ថានភាព
អន់ខ្សោយក្នុងបញ្ហាទាំងអស់នៅតំបន់នានាក្នុងទូទាំងប្រទេស៕