ស្ថានភាពនៅស៊ូដង់ - ក្រុមប្រឹក្សាយោធានិងក្រុមបាតុករបានឯកភាពលើយន្តការ អន្តរកាល

(VOVWORLD) - នាថ្ងៃទី ១៣ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយអាហ្វ្រិកខាងជើងបានផ្សាយថាក្រុមប្រឹក្សាយោធាអន្តរកាល (TMC) និងក្រុមបាតុករនៅប្រទេសស៊ូដង់ កងកម្លាំងចម្រុះដើម្បីសេរីភាពនិងការផ្លាស់ប្តូរ បានឯកភាពលើរចនាសម្ព័ន្ធអំណាចក្នុងដំណើរការនៃការផ្ទេរនយោបាយនៅប្រទេសនេះ។
ស្ថានភាពនៅស៊ូដង់ - ក្រុមប្រឹក្សាយោធានិងក្រុមបាតុករបានឯកភាពលើយន្តការ អន្តរកាល - ảnh 1 ក្រុមប្រឹក្សាយោធានិងក្រុមបាតុករបានឯកភាពលើយន្តការអន្តរកាលនៅប្រទេសស៊ូដង់

ក៏ប៉ុន្តែ នាបច្ចុប្បន្ននេះមិនទាន់មានសេចក្តីសម្រេចថាតើក្រុមប្រឹក្សានេះនឹងមានរយៈពេលយូរប៉ុន្មានទៀត ឬក៏មានស្ថាប័នអន្តរកាលណាមួយដែរឬទេ។ អ្នកនាំពាក្យ TMC លោកឧត្តមសេនីយ៍ Shams El Din Kabbashi បានជូនដំណឹងថា តុល្យភាពអំណាចរវាងក្រុមប្រឹក្សាយោធា និងក្រុមប្រឹក្សាស៊ីវិលក៏ដូចជាពេលវេលាសម្រាប់ការផ្ទេរប្តូរនយោបាយ គឺជាចំណុចដ៏សំខាន់សំរាប់កិច្ចចរចាររវាង TMC និងសម្ព័ន្ធនៃបណ្តាក្រុមបាតុករនៅប្រទេសស៊ូដង់។ គួរបញ្ជាក់ថាTMC និងកងកម្លាំងចម្រុះដើម្បីសេរីភាពនិងផ្លាស់ប្តូរនៅស៊ូដង់ បានតភ្ជាប់ការចរចារស្តីពីការផ្ទេរអំណាចទៅកាន់អាជ្ញាធរស៊ីវិលបន្ទាប់ពីរយៈពេលជាច្រើនថ្ងៃនៃការជាប់គាំង។ ឧត្តមសេនីយ៍ឯកលោក Shams al-Deen al-Kabashi បានអះអាងថាការសន្ទនានេះធ្វើឡើងក្នុងបរិយាកាសវិជ្ជមានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ