ស្ថានភាពនៅស៊ូដង់៖ ក្រុមប្រឹក្សាយោធានិងសម្ព័ន្ធភាពបាតុកម្ម សម្រេចបានកិច្ចព្រមព្រៀងចែករំលែកអំណាច
(VOVWORLD) - យោងតាមប្រភពព័ត៌មាននាថ្ងៃទី ៥ ខែកក្កដា បានឲ្យដឹងថា ក្រុមប្រឹក្សាយោធាអន្តរកាល (TMC) ដែលកំពុងកាន់អំណាចនាបច្ចុប្បន្ននៅប្រទេសស៊ូដង់និងសម្ព័ន្ធភាពនៃក្រុមគណបក្សប្រឆាំងនិងបាតុកម្មនានា សម្រេចបានកិច្ចព្រមព្រៀងចែករំលែកអំណាចក្នុងដំណាក់កាលអន្តរកាលដែលឈានទៅការធ្វើបាតុកម្ម។
ក្រុមប្រឹក្សាយោធានិងសម្ព័ន្ធភាពបាតុកម្ម សម្រេចបានកិច្ចព្រមព្រៀងចែករំលែកអំណាចនៅស៊ូដង់ |
ទីភ្នាក់ងារ Reuters បានដកស្រង់ពាក្យសម្តីរបស់អ្នកសម្របសម្រួលការចរចារនៃសហភាពអាហ្រ្វិក (AU) លោក Mohamed Hassan បានឲ្យដឹងថា ភាគីទាំងពីរបានឈានទៅការចរចារគ្នានៅទីក្រុង Khartoum ក្នុងរយៈពេល ២ ថ្ងៃកន្លងមក ហើយបានឯកភាពគ្នាថានឹងបង្កើត«ក្រុមប្រឹក្សាដឹកនាំប្តូរវេនរវាងយោធានិងរដ្ឋអំណាចស៊ីវិលសម្រាប់រយៈពេល ៣ ឆ្នាំឬច្រើនជាងនេះទៅទៀត " ៕