ស្ថានភាពនៅអ៊ុយក្រែនមានបំរែបំរួលកាន់តែស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ
|
ស្ថានភាពនៅអ៊ុយក្រែនមានបំរែបំរួលកាន់តែស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ (Image: VOV) |
(VOVworld) – នាថ្ងៃទី ១០ កុម្ភៈ កងកំលាំងរដ្ឋាភិបាលអ៊ុយក្រែនបានចាប់ផ្តើមការវាយ ប្រហារទៅលើកំលាំងប្រឆាំងនៅទីក្រុងកំពង់ផែរ Mariupol ភាគអាគ្នេយ៍អ៊ុយក្រែន។
មុននេះ នាថ្ងៃទី ៧ កុម្ភៈ កំលាំងប្រឆាំងបានប្រកាសថា៖ គេនឹងប្រមូលផ្តុំកំលាំងដើម្បីវាយប្រហារទៅលើទីរួមស្រុកយុទ្ធសាស្ត្រនានាក្នុងនោះមានទីក្រុង Mariupol ។ ក្នុង
ពេលនោះ នៅទីក្រុង Kramatorsk ភាគខាងកើតអ៊ុយក្រែន មេបញ្ជាការដ្ឋានមួយ របស់កងទ័ពរដ្ឋាភិបាលអ៊ុយក្រែនត្រូវបានបំផ្លេចបំផ្លាញដោយការវាយប្រហារដោយ
កាំ ជ្រួច rocket ដែលធ្វើជនស៊ីវិលចំនួន ៦ នាក់ត្រូវស្លាប់និងមនុស្សចំនួន ២៦ នាក់
រងរបួស។ ប៉ុន្តែ តំណាងមួយនាក់នៃកំលាំងប្រឆាំងបានបដិសេធព័ត៌មាននេះ។ ស្តីអំពី ការដាក់ពង្រាយកងទ័ពរក្សាសន្តិភាពរបស់ អ.ស.ប. នៅតំបន់ខាងកើតអ៊ុយក្រែន ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ អ.ស.ប លោក Vitaly Churkin បានចាត់ទុកថា៖ វត្តមាន
របស់ អ.ស.ប. គឺជាសកម្មភាពដែលអាចអនុវត្តខាងទ្រឹស្តី ប៉ុន្តែ លើការពិតជាក់
ស្តែង មិនទាន់មានដំណោះស្រាយនយោបាយណាមួយសំរាប់ជំលោះនៅអ៊ុយក្រែន ត្រូវបាននាំចេញនៅឡើយ។ ដោយហេតុនេះ ការផ្តើមគំនិតពោលខាងលើមិនសម
ស្របនាបច្ចុប្បន្ន ក្នុងពេលដែល សន្និសីទកំពូល “Normandie” កំពុងប្រព្រឹត្តទៅនា
ថ្ងៃ ទី ១១ កុម្ភៈ នៅទីក្រុង Minsk របស់ប៉ែឡារុស។ លោក Churkin បានចាត់ទុកថា៖ លទ្ធភាពស្តីអំពីការដែលអាមេរិកផ្តល់អាវុធសំរាប់អ៊ុយក្រែននឹងផ្អែកទៅលើលទ្ធផលនៃ សន្និសីទពោលខាងលើ។ ទាក់ទិនដល់បញ្ហាផ្តល់អាវុធសំរាប់អ៊ុយក្រែន នាថ្ងៃទី ១០
កុម្ភៈ ក្រសួងការបរទេសចិនបានប្រកាសថា៖ ប៉េកាំងប្រឆាំងជំទាស់ការផ្តល់អាវុធ សំរាប់អ៊ុយក្រែនហើយគាំទ្រការខំប្រឹងប្រែងរៀបចំសន្និសីទខាងមុខនៅទីក្រុង Minsk
ផងដែរ។ នាថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងការពារប្រទេសប៉ូឡូញលោក Tomasz Siemoniak បានអះអាងថា៖ ប្រទេសនេះគ្មានផែនការផ្តល់អាវុធសំរាប់អ៊ុយក្រែនទេ៕