ស្ថានភាពនៅអាហ្គានីស្ថាន៖ តាលីបង់បញ្ជាក់នូវគោលដៅកសាងកងទ័ព

(VOVWORLD) - ថ្លែងនៅរដ្ឋធានីកាប៊ុល ឥស្សរៈជនរូបនេះ បានបង្ហើបឲ្យដឹងថា អាហ្គានីស្ថាន នឹងមានកងទ័ពជាផ្លូវការ វិន័យនិងខ្លាំងក្លា ក្នុងពេលអនាគតខាងមុខ ដើម្បីការពារ ប្រទេសជាតិ។ នាបច្ចុប្បន្ន ជំនួបពិគ្រោះយោបល់អំពីបញ្ហានេះកំពុងតែប្រព្រឹត្តទៅ។
ស្ថានភាពនៅអាហ្គានីស្ថាន៖ តាលីបង់បញ្ជាក់នូវគោលដៅកសាងកងទ័ព - ảnh 1កម្លាំងតាលីបង់យាមនៅលើវិថីទីក្រុងកាប៊ុល កាលពីថ្ងៃទី៨ កញ្ញា ឆ្នាំ២០២១។ (រូបថត៖ Xinhua/VNA)
ប្រធានសេនាធិការនៃកម្លាំងតាលីបង់លោក Qari Fasihuddin កាលពីថ្ងៃទី១៥ ខែកញ្ញា បានបញ្ជាក់ថា អាហ្គានីស្ថាននឹងឆាប់មានកងទ័ពជាផ្លូវការដើម្បីការពារ ប្រទេសជាតិ។
ថ្លែងនៅរដ្ឋធានីកាប៊ុល ឥស្សរៈជនរូបនេះ បានបង្ហើបឲ្យដឹងថា អាហ្គានីស្ថាន នឹងមានកងទ័ពជាផ្លូវការ វិន័យនិងខ្លាំងក្លា ក្នុងពេលអនាគតខាងមុខ ដើម្បីការពារ ប្រទេសជាតិ។ នាបច្ចុប្បន្ន ជំនួបពិគ្រោះយោបល់អំពីបញ្ហានេះកំពុងតែប្រព្រឹត្តទៅ។
នៅថ្ងៃដដែល ធនាគារកណ្ដាលអាហ្គានីស្ថានឲ្យដឹងថា តាលីបង់បានផ្ទេរប្រគល់ ឲ្យធនាគារនេះ សាច់ប្រាក់ចំនួន១២,៣លានដុល្លាអាមេរិក និងដុំមាសជាច្រើនដែល កម្លាំងនេះរឹបអូសបាននៅផ្ទះរបស់អតីតមន្ត្រីរដ្ឋាភិបាលអាហ្គានីស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ