ស្ថានភាពបណ្តឹងតវ៉ារបស់ពលរដ្ឋមានការថយចុះ

ស្ថានភាពបណ្តឹងតវ៉ារបស់ពលរដ្ឋមានការថយចុះ - ảnh 1
ប្រធានគណៈកម្មាធិការយុត្តិធម៌របស់រដ្ឋសភា លោកស្រី Le Thi Nga ថ្លែងមតិក្នុងកិច្ចប្រជុំ

(VOVworld)-បន្តកិច្ចប្រជុំលើកទី៤នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
 នីតិកាលទី១៤នោះ នាព្រឹកថ្ងៃទី៤កញ្ញា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ទៀង
 ស្តាប់រដ្ឋាភិបាល តុលាការប្រជាជនកំពូលនិងអយ្យការប្រជាជនកំពូល ជូនរបាយការ
 ណ៍ស្តីពីការងារដោះស្រាយពាក្យបណ្តឹងតវ៉ារបស់ពលរដ្ឋក្នុងឆ្នាំ២០១៦។​របាយការ
ណ៍​នេះបានបង្ហាញឃើញថា ក្នុងឆ្នាំ២០១៦ ស្ថានភាពបណ្តឹងតវ៉ារបស់ពលរដ្ឋទំនង
ជាមាន ការថយចុះបើប្រៀងនឹងឆ្នាំទៅមិញ។ ប្រធានគណៈកម្មាធិការយុត្តិធម៌របស់
រដ្ឋសភា លោកស្រី Le Thi Nga បានស្នើថា របាយការណ៍របស់រដ្ឋាភិបាលគប្បីវាយ
តម្លៃឲ្យបាន ល្អិតល្អន់អំពីមូលហេតុនៃស្ថានភាពបណ្តឹងតវ៉ាបច្ចុប្បន្ន។

        តាមរបៀបវារៈ នារសៀលថ្ងៃទី៤តុលា​គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាអនុវត្ត
 ការឃ្លាំមើលក្រោមប្រធានបទ ប្រសិទ្ធិភាពនៃការអនុវត្តគោលនយោបាយ ច្បាប់អំពី
ការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា សំដៅជម្រុញកិច្ចការឧស្សាហូបនីយកម្មនិងទំ
 នើបភាវូបនីយកម្មដំណាក់កាល២០០៥-២០១៥ និងកំណត់ទិសដៅសម្រាប់អភិវឌ្ឍន៍
ដំណាក់កាលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ