ស្ថានភាពរស់នៅរបស់កុមារនៅលើពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលល្អ បំផុត

(VOVWORLD) -តួលេខកុមារបាត់បង់ជីវិតជារៀងរាល់ឆ្នាំបានថយចុះចំនួន ៤,៤ លាននាក់ កុមារដែលបានរៀបអាពារហ៍ពិពារហ៍ ក្នុងវ័យជំទង់បានថយចុះ១១ លាននាក់ ហើយជារៀងរាល់ឆ្នាំ មានកុមារចំនួន ១១៥ លាននាក់បន្ថែនត្រូចបានបញ្ជូនទៅសាលា។
ស្ថានភាពរស់នៅរបស់កុមារនៅលើពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលល្អ បំផុត - ảnh 1ស្ថានភាពរស់នៅរបស់កុមារនៅលើពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលល្អ បំផុត (រូបថត៖ AFP/TTXVN) 

ស្ថានភាពរស់នៅរបស់កុមារនៅលើពិភពលោកត្រូវបានកែលម្អយ៉ាងច្បាស់លាស់ក្នុងដំណក់កាល ២០១៨ - ២០១៩ ហើយបានចាត់ទុកជា ជំហានរីកចម្រើនដ៏លោតផ្លោះ ក្នុងការខិតខំប្រឹងប្រែងអនុវត្តន៍អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ ក្នុងរយៈពេលជិត ២០ ឆ្នាំកន្លងទៅ។

យោងតាមរបាយការណ៍ថ្មីបំផុតរបស់អង្គការជួយសង្គ្រោះកុមារអន្តរជាតិ Save the Children បានឲ្យដឹងថា នេះគឺជាលើកដំបូងហើយ តាំងពីឆ្នាំ ២០០០ មក ស្ថានភាពរស់នៅរបស់កុមារនៅប្រទេសចំនួន១៧៣ ក្នុងចំណោមប្រទេសទាំង ១៧៦ ត្រូវបានកែលម្អ ដោយទទួលបានតួរលេខគួរឲ្យលើកទឹកចិត្តមួយចំនួនដូចជា៖ តួលេខកុមារបាត់បង់ជីវិតជារៀងរាល់ឆ្នាំបានថយចុះចំនួន ៤,៤ លាននាក់ កុមារដែលបានរៀបអាពារហ៍ពិពារហ៍ ក្នុងវ័យជំទង់បានថយចុះ១១ លាននាក់ ហើយជារៀងរាល់ឆ្នាំ មានកុមារចំនួន ១១៥ លាននាក់បន្ថែនត្រូចបានបញ្ជូនទៅសាលា។

លោក Carolyn Milesនាយកប្រតិបត្តិអង្គការ Save the Children បានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ននេះ ជាទូទៅមានកុមារចំនួន ២៨០ លាននាក់នៅលើពិភពលោក កំពុងរស់នៅក្នុងស្ថានភាពដ៏ល្អប្រសើរជាងមុខ បើប្រៀបធៀបនឹងឆ្នាំ ២០០០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ