ស្ថានភាពសកលនៃជំងឺរាតត្បាតសកល Covid-19 នៅទូទាំងសកលលោក

(VOVWORLD) - យោងតាមទិន្នន័យរបស់គេហទំព័រ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ៨ យប់ នាថ្ងៃទី ១៣ ខែមេសា មានអ្នកឆ្លងវីរុស SARS-CoV-2 ចំនួន ១.៨៥២.៦២៩ នាក់ ក្នុងប្រទេសនិងដែនដីចំនួន ២១០ នៅលើពិភពលោក ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ១១៤.២០៨ នាក់ផងដែរ។

អាមេរិកគឺជាប្រទេសដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតដោយជំងឺរាតត្បាត Covid-19  ដែលមានអ្នកឆ្លងចំនួន ៥៦០.៤០២ នាក់ និងមានអ្នកស្លាប់ចំនួន ២២.១០៥ នាក់។ បន្ទាប់មកគឺប្រទេសអេស្ប៉ាញមានអ្នកឆ្លងចំនួន ១៦៦.៨៣១ នាក់និងមានអ្នកស្លាប់ចំនួន ១៧.២០៩ នាក់ ប្រទេសអ៊ីតាលីមានអ្នកឆ្លងចំនួន ១៥៦.៣៦៣ និងអ្នកស្លាប់ចំនួន ១៩.៨៩៩ នាក់ រីឯប្រទេសបារាំងមានអ្នកឆ្លងចំនួន ១៣២.៥៩១ នាក់ និងអ្នកស្លាប់ចំនួន ១៤.៣៩៣ នាក់ និងប្រទេសអាឡឺម៉ង់ មានអ្នកឆ្លងចំនួន ១២៧.៨៥៤ នាក់ និងអ្នកស្លាប់ចំនួន ៣.០២២ នាក់។ ជាពិសេស អ្នកស្លាប់នៅអង់គ្លេសបានកើនឡើងលើសពី ១០.០០០ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ