ស្ថានភាពសេដ្ឋកិច្ចសង្គមមានសញ្ញាសកម្ម។
(VOV WORLD) /  
Vovworld-ព្រឹកថ្ងៃទី២៧មិថុនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានធ្វើអធិបតីសម័យប្រជុំប្រចាំខែមិថុនារបស់រដ្ឋាភិបាល។សម័យប្រជុំប្រមូលផ្តុំ
វាយតំលៃស្ថានភាពសេដ្ឋកិច្ចសង្គមការងារចាត់ចែងការរបស់រដ្ឋាភិបាលក្នុងឆមាស
ទី១និងឯកភាពបញ្ហាសំខាន់ក្នុងការងារចាត់ចែងការ ក្នុងឆមាសទី២។ ក្នុងឆមាស
ទី១កំណើននៃផ្នែកនិងវិស័យស្ទើរតែទាំងអស់ត្រូវបានកែលំអរ។អត្រាអតិផរណា
ត្រូវបានទប់ស្កាត់និងគោលដៅទប់ស្កាត់អតិផរណានៅកំរិតទាបអាចអនុវត្តបាន។
ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dungបានស្នើរថា៖បណ្តាតំបន់ប្រមូលផ្តុំពិភាក្សា
វាយតំលៃអំពីការ ងារចាត់ចែងការ របស់រដ្ឋាភិបាលព្រមទាំងនាំចេញវិធីដោះស្រាយ
រាល់បញ្ហាទើបនឹងលេចចេញក្នុងខឿនសេដ្ឋកិច្ចនិងវិធានការធានាផែនការបង់ថវិការ
និងធានាកំណើនលើវិស័យកសិកម្ម។លោក Nguyen Tan Dungគូសបញ្ជាក់ថា៖
“ កសិកម្មជាវិស័យសំខាន់របស់ប្រទេសជាតិនិងខឿនសេដ្ឋកិច្ច។កំណើន នៃវិស័យ
នេះក្នុងរយះពេល៦ខែដើមឆ្នាំនេះនៅទាបបើប្រៀនឹងរយះពេលដូចគ្នាពីឆ្នាំទៅមិញ។ដូច្នេះតើហេតុផលគឺជាអ្វីនិងដំណោះស្រាយនាពេលខាងមុខគឺយ៉ាងមេច“។
នារៀលថ្ងៃទី២៧មិថុនាថ្នាក់ដឹកនៃនៃគ្រប់ក្រសួងស្ថាប័នបន្តពិភាក្សាវិភាគ និងនាំចេញ
បណ្តាដំណោះស្រាយក្នុងបំណងលើកកំពស់ប្រសិទ្ឋភាពចាត់ចែងការដើម្បីទទួលឲ្យ
បាននូវគោលដៅទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលបានដាក់ចេញសំរាប់ឆ្នាំ២០១៣
នេះ៕
-VOV WORLD