ស្ថានភាពអំពើរហឹង្សាបានកើនឡើងនៅអេហ្ស៊ីប

ស្ថានភាពអំពើរហឹង្សាបានកើនឡើងនៅអេហ្ស៊ីប - ảnh 1
ស្ថានភាពអំពើហឹង្សាក្នុងទូទាំងប្រទេសអេហ្ស៊ីប។ (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ១២ កក្កដា ការសែតអេហ្ស៊ីប Almarsy Alyoum បានឲ្យ ដឹងថា៖ រដ្ឋអំណាចថ្មីនៃប្រទេសនេះកំពុងតែពិចារណាការរំសាយអង្គការភាតរៈ ឥស្លាម (MB) ក្រោយពីថ្នាក់ដឹកនាំរាប់សិបនាក់នៃអង្គការនេះត្រូវបានចាប់ឃុំខ្លួនដោយមានការចោទ
ប្រកាន់ក្នុងការបង្កើតស្ថានភាពអំពើរហឹង្សារនិងសម្លាប់បាតុករ។ តាមគំរោងក្នុងរយៈ
ពេល ១០​ ថ្ងៃខាងមុខ ក្រសួងធានារ៉ាប់រងនិងសង្គមអេហ្ស៊ីបនឹងពិនិត្យមើលបញ្ហានេះ ដោយឈរលើមូលដ្ឋានលទ្ធផលនៃការស៊ើបអង្គេតរបស់ស្ថាប័នរដ្ឋអាជ្ញា។ បណ្ដាអ្នក
សើបអង្គេតបានរកឃើញប្រភេទអាវុធជាច្រើនដែលត្រូវបានលាក់ទិកនៅទីស្នាក់ការ
របស់អង្គការនេះនៅខ័ណ្ឌ Moqattam ទីក្រុងកែ។ ចំពោះមុខបំរែបំរួលដ៍ស្មុគស្មាញនៅ
អេហ្ស៊ីប អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon​ បានសម្តែងនូវការព្រួយបារម្ម
ណ៍ដ៏ជ្រាលជ្រៅចំពោះការចាប់ឃុំខ្លួនអតីតប្រធានាធិបតី Mohamed Morsi ក៏ដូចចា បណ្ដាថ្នាក់ដឹកនាំផ្សេងៗទៀតរបស់ MB។  លោក Ban Ki-moon​ ប្រឆាំងជំទាស់យ៉ាង
ខ្លាំងចំពោះឧបាយកលរំសាយគណៈបក្សនយោបាយ ឬ សហគមន៍ណាមួយ នៅ
ប្រទេសអាហ្វ្រិកខាងជើងនេះ។ ទន្ទឹមនឹងនោះ លោក Ban Ki-moon​ អំពាវនាវឲ្យបណ្ដា
កំលាំងនយោបាយនៅទីនេះចូលរួមការសន្ទនាជាតិដើម្បីស្វែងរកដំណោះស្រាយឲ្យ
វិបត្តិនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ