ស្ថានភាពអំពើហឹង្សានៅតំបន់ Gaza ធ្វើឲ្យជនប៉ាឡេស្ទីនរាប់ពាន់នាក់ត្រូវស្លាប់និងរងរបួស

(VOVWORLD) - នាថ្ងៃទី ១៤ ឧសភា ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បានធ្វើការដង្ហែរក្បួន ទៅប៉ែកខាងកើតតំបន់ Gaza ដើម្បីចូលរួមការធ្វើបាតុកម្មទ្រង់ទ្រាយធំសំដៅ ប្រឆាំងជំទាស់ពិធីបើកសម្ពោធស្ថានទូតអាមេរិកប្រចាំនៅទីក្រុង Jerusalem នាថ្ងៃដដែល ក៏ដូចជា ប្រឆាំងជំទាស់អ៊ីស្រាអែលដែលកំពុងទន្ទ្រានកាន់កាប់ តំបន់ដែនដីនេះអស់រយៈពេល ១២ ឆ្នាំកន្លងទៅ។ 
ស្ថានភាពអំពើហឹង្សានៅតំបន់ Gaza ធ្វើឲ្យជនប៉ាឡេស្ទីនរាប់ពាន់នាក់ត្រូវស្លាប់និងរងរបួស - ảnh 1 ស្ថានភាពអំពើហឹង្សានៅតំបន់ Gaza ធ្វើឲ្យជនប៉ាឡេស្ទីនរាប់ពាន់នាក់ត្រូវស្លាប់និងរងរបួស

នាថ្ងៃទី ១៤ ឧសភា ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បានធ្វើការដង្ហែរក្បួន ទៅប៉ែកខាងកើតតំបន់ Gaza ដើម្បីចូលរួមការធ្វើបាតុកម្មទ្រង់ទ្រាយធំសំដៅ ប្រឆាំងជំទាស់ពិធីបើកសម្ពោធស្ថានទូតអាមេរិកប្រចាំនៅទីក្រុង Jerusalem នាថ្ងៃដដែល ក៏ដូចជា ប្រឆាំងជំទាស់អ៊ីស្រាអែលដែលកំពុងទន្ទ្រានកាន់កាប់ តំបន់ដែនដីនេះអស់រយៈពេល ១២ ឆ្នាំកន្លងទៅ។ ការប៉ះទង្គិចបានផ្ទុះឡើងនៅ តំបន់ព្រំដែនជាមួយអ៊ីស្រាអែលរវាងបាតុករនិងកំលាំងអ៊ីស្រាអែលដែលធ្វើឲ្យ ជនប៉ាឡេស្ទីនចំនួន ៥៨ នាក់ត្រូវស្លាប់និងមនុស្សចំនួន ២៤០០ នាក់ទៀតរងរបួស។ ប្រធានាធិបតីប៉ាឡេស្ទីន លោក  Mahmoud Abbas បានប្រកាស ពិធីកាន់ទុក្ខជាតិសំរាប់ជនរងគ្រោះក្នុងរយៈពេល ៣ ថ្ងៃ  ហើយថ្កោលទោស យ៉ាងខ្លាំងក្លា «ការសម្លាប់ដ៏សាហាវរបស់អ៊ីស្រាអែល» ព្រមទាំង អះអាងថា៖ អាមេរិកមិនមែនជា «ភាគីអាជ្ញាកណ្ដាលមួយ» នៅមជ្ឈឹមបូព៌ារទេ។ សាធារណៈ មតិរបស់ទួរគីអេហ្ស៊ីបនិងសហភាពអឺរ៉ុបក៏បានឡើងសម្លេងរិះគន់ចំពោះសភាពការណ៍អំពើហឹង្សាដ៏បង្ហូឈាមនៅតំបន់ Gaza ផងដែរ។ ខណៈពេលនោះ នៅសន្និ សីទកាសែតនាថ្ងៃទី ១៤ ឧសភា អ្នកនាំពាក្យសេតវិមាន លោក Raj Shah បានចាត់ទុកថា៖ ចលនាឥស្លាម Hamas នៅប៉ាឡេស្ទីនបានញុះញង់រលករប្រឆាំងជំទាស់នេះហើយកំលាំងនេះត្រូវទទួលខុសត្រូវចំពោះសភាពការណ៍អំពើហឹង្សា នៅតំបន់ Gaza៕

ប្រតិកម្មទៅវិញ

ផ្សេងៗ