ស្ថានភាពអាហ្គានីស្ថាន៖ តាលីបង់សន្យាថា រដ្ឋអំណាចថ្មីនៅពេលអនាគតនឹងរួមទាំងស្ត្រី

(VOVWORLD) - ថ្លែងនៅលើទូរទស្សន៍កាលពីយប់ថ្ងៃទី៨ ខែកញ្ញា លោក Mujahid បានបញ្ជាក់ថា រដ្ឋាភិបាលនេះជាបណ្ដោះអាសន្ន ហើយនឹងមានមុខតំណែងសម្រាប់ ស្ត្រី ដោយឈរលើការគោរពច្បាប់ Sharia។

ស្ថានភាពអាហ្គានីស្ថាន៖ តាលីបង់សន្យាថា រដ្ឋអំណាចថ្មីនៅពេលអនាគតនឹងរួមទាំងស្ត្រី - ảnh 1នារីអាហ្គានីស្ថានលើផ្លូវទីក្រុងកាប៊ូល។ (រូបថត៖ AFP/VNA)
យោងតាមទីភ្នាក់ងារសារព័ត៌មាន Sputniknews អ្នកនាំពាក្យនៃកម្លាំងតាលីបង់ លោក Zabihullah Mujahid បានឲ្យដឹងថា រដ្ឋអំណាចអាហ្គានីស្ថាននៅពេលអនាគត នឹងរួមទាំងស្ត្រីផង។ ថ្លែងនៅលើទូរទស្សន៍កាលពីយប់ថ្ងៃទី៨ ខែកញ្ញា លោក Mujahid បានបញ្ជាក់ថា រដ្ឋាភិបាលនេះជាបណ្ដោះអាសន្ន ហើយនឹងមានមុខតំណែងសម្រាប់ ស្ត្រី ដោយឈរលើការគោរពច្បាប់ Sharia។
នាថ្ងៃដដែល មនុស្សជាច្រើននៅរដ្ឋធានីកាប៊ូលបានចុះផ្លូវធ្វើបាតុកម្មនៅតំបន់ Dashte Barchi ភាគខាងលិចទីក្រុង ដើម្បីតម្រូវឲ្យធានាការចូលរួមរបស់ស្ត្រីក្នុងការ ប្រតិបត្តិប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ