ស្ថានីយកុងតឺន័រអន្តរជាតិ Tan Cang Hai Phong ទទួលសេវាកម្មថ្មីដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក

(VOVWORLD) - ការធ្វើដំណើរ៖ ពីស្ថានីយកុងតឺន័រអន្តរជាតិ Tan Cang Hai Phong - Shekou -Kaohsiung - Qingdao - Balboa - Charleston - New York - Singapore - ស្ថានីយកុងតឺន័រអន្តរជាតិ Tan Cang Hai Phong។

នៅថ្ងៃទី ៣០ ខែមករា (ចំនឹងថ្ងៃទី ២៨ ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក) នៅចំពោះមុខបុណ្យចូលឆ្នាំថ្មីនៃនិទាឃរដូវខាល ចត្វាស័ក ឆ្នាំ ២០២២ ស្ថានីយកុងតឺន័រអន្តរជាតិ Tan Cang Hai Phong (TC-HICT) បានទទួលកប៉ាល់ទីមួយ WAN HAI 315 ដែលស្ថិតក្នុងខ្សែសេវា AA9 នៃក្រុមហ៊ុនដឹកជញ្ជូន Wan Hai។ នេះគឺជាខ្សែសេវាកម្មដែលដំណើរការដោយក្រុមហ៊ុនដឹកជញ្ជូនដែលមានកប៉ាល់ចំនួន ៨ គ្រឿង មានសមត្ថភាពផ្ទុកពី ២.៥០០ ទៅ ២.៨០០ Teu តភ្ជាប់ដោយផ្ទាល់ពីទីក្រុង Hai Phong ជាមួយឆ្នេរសមុទ្រត្រើយខាងកើតសហរដ្ឋអាមេរិក។ ការធ្វើដំណើរ៖ ពីស្ថានីយកុងតឺន័រអន្តរជាតិ Tan Cang Hai Phong - Shekou -Kaohsiung - Qingdao - Balboa - Charleston - New York - Singapore - ស្ថានីយកុងតឺន័រអន្តរជាតិ Tan Cang Hai Phong។

Wan Hai Lines គឺជាខ្សែដឹកជញ្ជូនឈានមុខគេនៅអាស៊ី ជាប់ចំណាត់ថ្នាក់ទី ១០ លើពិភពលោក។ ការដែលក្រុមហ៊ុនដឹកជញ្ជូន Wan Hai បើកផ្លូវសេវាកម្ម AA9 តភ្ជាប់ទីក្រុង Hai Phong ជាមួយត្រើយខាងកើតរបស់សហរដ្ឋអាមេរិក នឹងជួយបង្កើនភាពញឹកញាប់នៃកប៉ាល់ ដែលមកដល់ ដឹកជញ្ជូន Wan Hai ជារៀងរាល់សប្តាហ៍។ ពីទីនោះ ផ្តល់នូវជម្រើសជាច្រើនសម្រាប់អ្នកនាំចូលនិងអ្នកនាំចេញនៅក្នុងតំបន់ភាគខាងជើង ដើម្បីភ្ជាប់ទំនិញទៅសហរដ្ឋអាមេរិកយ៉ាងល្អប្រសើរ ដែលជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ