ស្ថានីយ៍ទូរទស្សន៍ វប្បធម៌ - ទេសចរណ៍ Vietnam Journey ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសម្ព័ន្ធសមាគមន៍ទេសចរណ៍វៀតណាម

(VOVWORLD) -លោក Nguyen The Ky បានសម្តែងក្តីសប្បាយរីករាយ ដោយសារស្ថានីយ៍ទូរទស្សន៍ វប្បធម៌ - ទេសចរណ៍ Vietnam Journe ត្រូវបានជ្រើសរើសជាដៃគូផ្សព្វផ្សាយ ពិព័រណ៍ទេសចរណ៍វៀតណាម។
ស្ថានីយ៍ទូរទស្សន៍ វប្បធម៌ - ទេសចរណ៍ Vietnam Journey ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសម្ព័ន្ធសមាគមន៍ទេសចរណ៍វៀតណាម - ảnh 1សាស្ត្រាចរ្យរង បណ្ឌិត Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាម  

នាព្រឹកថ្ងៃទី ២៧ ខែមិនា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងស្ថានីយ៍ទូរទស្សន៍ វប្បធម៌ - ទេសចរណ៍ Vietnam Journey នៃវិទ្យុសម្លេងវៀតណាមជាមួយ សម្ព័ន្ធសមាគមន៍ទេសចរណ៍វៀតណាម។ នេះគឺជាសកម្មភាពសំខាន់មួយក្នុងក្របខ័ណ្ឌនៃ ពិព័រណ៍ទេសចរណ៍វៀតណាមឆ្នាំ ២០១៩ (VITM ២០១៩) ដែលប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃចាប់ពិថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែមិនា នៅទីក្រុងហាណូយ។ អញ្ជើញចូលរួមពិធីចុះ ហត្ថលេខានេះ មានវត្តមានរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien សាស្ត្រាចរ្យរង បណ្ឌិត Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាម និងថ្នាក់ដឹកនាំមួយចំនួនទៀត។

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen The Ky បានសម្តែងក្តីសប្បាយរីករាយ ដោយសារស្ថានីយ៍ទូរទស្សន៍ វប្បធម៌ - ទេសចរណ៍ Vietnam Journe ត្រូវបានជ្រើសរើសជាដៃគូផ្សព្វផ្សាយ ពិព័រណ៍ទេសចរណ៍វៀតណាម។ លោកបានលើកច្បាស់ថា៖

 "ខ្ញុំសង្ឃឹមថាអង្គភាពទាំងពីរនឹងក្លាយជាភ្នាក់ងារដ៏សំខាន់ដើម្បីរួមចំណែកទៅក្នុងការអភិវឌ្ឍទេសចរណ៍វៀតណាម។ យើងមានសក្តានុពល និងប្រៀបខ្លាំងហើយ ប៉ុន្តែយើងគប្បីឈានចូលកម្រិតខ្ពស់ថ្មីមួយ នាំវៀតណាមក្លាយទៅជាចំណុចវិជ្ជមានគួរឲ្យជឿទុកចិត្តយ៉ាងយូរអង្វែង នឹងចីរភាព ក្នុងការយល់ដឹងរបស់ភ្ញៀវទេសចរ ឬអង្គភាពទេសចរណ៍ជាតិ និងអន្តរជាតិ "។

ចាប់ពីថ្ងៃទី ១ ខែ មករាឆ្នាំ ២០១៩ ស្ថានីយ៍ទូរទស្សន៍ វប្បធម៌ - ទេសចរណ៍វៀតណាមបានក្លាយទៅជា ស្ថានីយ៍ទូរទស្សន៍អំពីវប្បធម៌ និងទេសចរណ៍តែមួយគត់នៅវៀតណាម ឆ្លើយតបនឹងតម្រូវការអំពីការផ្សព្វផ្សាយទេសចណ៍ឲ្យទាន់ពេលវេលាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ