ស្ថានីយ៍ផ្សាយសម្លេង Trung Bo ខាងត្បូងត្រូវបានដាក់ឲ្យដំណើរការជាមួយទស្សនៈវិស័យ និងសេចក្តីប្រាថ្នាថ្មី
(VOVWORLD) - ស្ថានីយ៍ផ្សាយសម្លេង Trung Bo ខាងត្បូង មានទីតាំងស្ថិតនៅឃុំ Phuoc Dinh ស្រុក Thuan Nam ខេត្ត Ninh Thuan។
ស្ថានីយ៍ផ្សាយសម្លេង Trung Bo ខាងត្បូង |
ក្នុងឱកាសរំលឹកខួបលើកតី ៧៦ ទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរំលឹកខួបលើកទី ៧៦ ទិវាបង្កើតវិទ្យុសម្លេងវៀតណាមនោះ នាថ្ងៃទី១ ខែកញ្ញា ស្ថានីយ៍ផ្សាយរលក Trung Bo ខាងត្បូង ចំណុះវិទ្យុសម្លេងវៀតណាមបានផ្សាយសម្លេងជាផ្លូវការនៅតាមខេត្តជាប់ឆ្នេរសមុទ្រ Trung Bo ខាងត្បូង និងដែនសមុទ្រខាងកើត ដោយរួមចំណែកការពារយ៉ាងរឹងមាំកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិ ហើយអះអាងនូវអធិបតេយ្យភាព និងសិទ្ធិអធិបតេយ្យជាតិនៅដែនសមុទ្រតាមរលកវិទ្យុ។
ស្ថានីយ៍ផ្សាយសម្លេង Trung Bo ខាងត្បូង មានទីតាំងស្ថិតនៅឃុំ Phuoc Dinh ស្រុក Thuan Nam ខេត្ត Ninh Thuan។ លោក Vu Hai Quang អគ្គនាយករងវិទ្យុសម្លេងវៀតណាមបានសង្កត់ធ្ងន់ថា គម្រោងនេះបានជួយសម្រេចរួចរាល់គោលដៅពីរទន្ទឹមគ្នា ពោលគឺធានាគោលដៅអំពីសេដ្ឋកិច្ចសង្គមផង និងធានាសន្តិសុខការពារជាតិផង៖
“ក្រោយពេលរលកផ្សាយសម្លេងបានគ្របដណ្តប់លើប្រជុំកោះ Truong Sa និយាយដោយឡែក និងសមុទ្រ Trung Bo ខាងត្បូង និយាយរួមនោះ យើងសម្រេចបានគោលដ៏សំខាន់ៗចំនួន ២ គឺ៖ ទីមួយ ប្រជានេសាទ និង កម្លាំងពលកររាប់លាននាក់នៅដែនសមុទ្រត្រូវបានស្ដាប់កម្មវិថីរបស់ VOV ដូចជាមាតិការព្រឹត្តិការណ៍សេដ្ឋកិច្ច នយោបាយ វប្បធម៌ និងសង្គមដូចនៅដីគោគអញ្ចឹង។ ទន្ទឹមនឹងនេះ ស្ថានីយ៍ផ្សាយសម្លេង Trung Bo ខាងត្បូង របស់ VOV ត្រូវបានដាក់ឲ្យដំណើរការបានរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជានេសាទក្នុងកិច្ចការពារកោះសមុទ្រមាតុភូមិ ក៏ដូចជាអះអាងនូវអធិបតេយ្យភាព និងសិទ្ធិអធិបតេយ្យជាតិនៅដែនសមុទ្រតាមរលកវិទ្យុផងដែរ”៕