ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Fukuoka (ជប៉ុន) បើកពិធីរៃអង្គាសប្រាក់ដើម្បីគាំទ្រដល់មូលនិធិវ៉ាក់សាំងការពារជំងឺកូវីដ ១៩

(VOVWORLD) - នៅក្នុងពិធី សមាជិសភាជប៉ុនលោក Tomioka Tsutomu ប្រធានសមាគមមិត្តភាព Nagasaki - វៀតណាមបានបញ្ជាក់ថា លោកនិងសមាគមមិត្តភាព Nagasaki - វៀតណាមនឹងចូលរួមក្នុងយុទ្ធនាការគាំទ្រមូលនិធិវ៉ាក់សាំងនិងជួយវៀតណាមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Fukuoka (ជប៉ុន) បើកពិធីរៃអង្គាសប្រាក់ដើម្បីគាំទ្រដល់មូលនិធិវ៉ាក់សាំងការពារជំងឺកូវីដ ១៩ - ảnh 1ពិធីរៃអង្គាសប្រាក់សម្រាប់មូលនិធិវ៉ាក់សាំងការពារជំងឺកូវីដ -១៩ នៅអគ្គកុងស៊ុលវៀតណាមនៅ Fukuoka (រូបថត៖ TTXVN)

នៅថ្ងៃទី ២១ ខែសីហា ស្ថានកុងស៊ុលវៀតណាមប្រចាំនៅ Fukuoka (ជប៉ុន) បានបើកពិធីរៃអង្គាសប្រាក់ដើម្បីគាំទ្រដល់មូលនិធិវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់រដ្ឋាភិបាល តាមប្រព័ន្ធវីដេអូ ចេញផ្សាយពីអគ្គស្ពានក្នុងអគ្គកុងស៊ុលនិងពីទីក្រុងហាណូយ។ នៅក្នុងពិធី អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Fukuoka លោក Vu Binh បានបញ្ជាក់ថា ការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ គឺជាកិច្ចការរួមរបស់មនុស្សជាតិហើយបានអំពាវនាវឱ្យប្រជាជននិងមិត្តភក្តិរបស់វៀតណាមទាំងអស់ រួមដៃគ្នានិងគាំទ្រវៀតណាមដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩។

នៅក្នុងពិធី សមាជិសភាជប៉ុនលោក Tomioka Tsutomu ប្រធានសមាគមមិត្តភាព Nagasaki - វៀតណាមបានបញ្ជាក់ថា លោកនិងសមាគមមិត្តភាព Nagasaki - វៀតណាមនឹងចូលរួមក្នុងយុទ្ធនាការគាំទ្រមូលនិធិវ៉ាក់សាំងនិងជួយវៀតណាមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ទន្ទឹមនឹងនេះដែរ លោក Furukawa Hironobu ប្រធាននាយកដ្ឋានកិច្ចការបរទេសខេត្ត Fukuoka ក៏បានសន្យា រួមចំណែកយ៉ាងសកម្មចំពោះមូលនិធិវ៉ាក់សាំងរបស់វៀតណាម។

នៅក្នុងពិធី ចំនួនប្រាក់រៃអង្គាសសរុបនិងការសន្យាគាំទ្រ នៅចំណុចចេញផ្សាយពីស្ថានកុងស៊ុលបានឈានដល់ ៥៩០.០០០ យ៉េន (ជាង ៥.៣ ពាន់ដុល្លារអាមេរិក) និងនៅចំណុចផ្សាយផ្សេងទៀតគឺ ៧៧៦.០០០ យ៉េន (ជាង ៧ ពាន់ដុល្លារ)។ ពិធីរៃអង្គាសប្រាក់សម្រាប់មូលនិធិបានអូសបន្លាយរហូតដល់ថ្ងៃទី ២៥ ខែសីហា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ