ស្ថាបនិក Wikileaks បង្ហាញខ្លួននៅតុលាការអង់គ្លេស

(VOVWORLD) - នាថ្ងៃទី ១៣ ខែមករា ស្ថាបនិក Wikileaks លោក Julian Assange បានបង្ហាញខ្លួននៅក្នុងសាលាដំបូង Westminster របស់ទីក្រុងឡុងដ៍ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជៀសវាងពីការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក ដែលជាកន្លែងដែលលោកត្រូវប្រឈមមុខនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ។
ស្ថាបនិក Wikileaks បង្ហាញខ្លួននៅតុលាការអង់គ្លេស - ảnh 1 ស្ថាបនិក Wikileaks លោក Julian Assange (រូបថត៖ AFP/TTXVN)

លោក Assange ត្រូវបាននាំខ្លួនទៅកាន់តុលាការពីពន្ធនាគារ Belmarsh ដែលស្ថិតជាយទីក្រុងឡុងដ៍។ នៅក្នុងការជំនុំជំរះនេះ លោក Assange និងមេធាវីការពារក្តីរបស់លោក បានត្អូញត្អែរអំពីការមិនទទួលបានការបង្កលក្ខណៈងាយស្រួលក្នុងការជួបគ្នា ដើម្បីត្រៀមខ្លួនរៀបចំដំណើរការនៃការជជែកប្រឆាំងនឹងសំណើរបស់សហរដ្ឋអាមេរិកក្នុងការធ្វើបត្យាប័នរូបលោកនោះឡើយ។ គេរំពឹងថាការជំនុំជម្រះក្តី រយៈពេល ៥ ថ្ងៃលើបញ្ហាបត្យាប័នលោក Assange នឹងធ្វើឡើងនៅចុងខែកុម្ភៈខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ