ស្ថាប័នការទូតវៀតណាមប្រចាំឯបរទេសរំលឹកខួបទិវាបុណ្យធំៗ

(VOVWORLD) - នាថ្ងៃទី២៩ ខែមេសា ស្ថានទូតវៀតណាមប្រចាំចិនបានរៀបចំពិធីជួបជុំក្នុង ឱកាសរំលឹកខួបលើកទី៤៤ទិវារំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេស ជាតិ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥-ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩) និងទិវា ពលករអន្តរជាតិ ទី១ ខែឧសភា។
ស្ថាប័នការទូតវៀតណាមប្រចាំឯបរទេសរំលឹកខួបទិវាបុណ្យធំៗ - ảnh 1 ឯកអគ្គរដ្ឋទូតលោក Dang Minh Khoi (ខាងឆ្វេង) និងបណ្ដាអតីតយុទ្ធជន (រូបថត៖ VOV)

  នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំចិនលោក Dang Minh Khoi រួមជា មួយបណ្ដាអតីតយុទ្ធជនដែលធ្លាប់បានចូលរួមតស៊ូប្រឆាំងអាមេរិកសង្គ្រោះជាតិ បានរំលឹកឡើងវិញនូវពេលវេលាដ៏ពិសិដ្ឋនិងជ័យជំនះមហិមារក្នុងសង្គ្រាមរំដោះប្រជាជាតិទាំងមូល ដែលមហិមារគឺជាយុទ្ធនាការ ហូជីមិញប្រវត្តិសាស្ត្រ ដែលបាន រំដោះភាគខាងត្បូងទាំងស្រុងហើយឯកភាពប្រទេសជាតិ។ ព្រឹត្តិ ការណ៍ប្រវត្តិ សាស្ត្រដ៏មហិមារនេះបានបើកចេញយុគសម័យសន្តិភាពមួយក្នុងដំណើរការ កសាង ការពារនិងអភិវឌ្ឍន៍ប្រទេសវៀតណាម។

        មុននោះ នារសៀលថ្ងៃទី២៨ ខែមេសា នៅតំបន់រដ្ឋបាលពិសេសម៉ាកាវ ចិន អគ្គស្ថានកុង ស៊ុលវៀតណាមប្រចាំហុងកុង (ចិន) សហការជាមួយសហគមន៍ជន វៀតណាមនៅម៉ាកាវ បានរៀបចំពិធីមីទ្ទិញនិងកម្មវិធីសិល្បៈរំលឹកខួបលើកទី៤៤ ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ